អន្តរជាតិ

ប្រព័ន្ធការពារអាកាស Patriot ត្រូវបានដាក់ពង្រាយលើដីអ៊ុយក្រែនហើយ

អ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសអាម៉េរិកដ៏ឈានមុខ Patriot សម្រាប់ស្ទាក់ចាប់យន្តហោះ ក៏ដូចជាគ្រាប់មីស៊ីល S-300 ត្រូវបានដាក់ពង្រាយលើដីអ៊ុយក្រែនហើយ។

នេះបើតាមលោក Yurii Ihnat អ្នក​នាំ​ពាក្យ​កង​ទ័ព​អាកាស​អ៊ុយក្រែន​បាន​ចេញ​ផ្សាយ​ក្នុង​អំឡុង​ពេល​ការ​ផ្សាយ​ព័ត៌មាន​រួម​ជាតិថ្ងៃអាទិត្យទី ២៣ ខែមេសា ឆ្នាំ២០២៣។ “ផ្នែកមួយនៃប្រព័ន្ធសំណាញ់មេឃត្រូវបានដាក់ដោយ Patriot នៅប៉ុន្មានថ្ងៃមុន ហើយប្រព័ន្ធផ្សេងទៀតកំពុងធ្វើដំណើរមកបន្ថែម”។ “យើងសង្ឃឹមថា វានឹងទម្លាក់យន្តហោះ រុស្ស៊ីជាពិសេស”។

យ៉ាងណាមិញ ឆ្លើយនឹងសំណួរថាតើប្រព័ន្ធ Patriot អាចបាញ់ទម្លាក់មីស៊ីល S-300 ដែលបានវាយប្រហារ Kharkiv កាលពីថ្ងៃទី ២២ ខែមេសា បានដែរទេ លោក Ihnat បាននិយាយថា Patriot អាចបាញ់ទម្លាក់មីស៊ីលទាំងនេះបាន ប៉ុន្តែរុស្ស៊ីមានច្រើនណាស់។ Ihnatថា “វាមិនពិបាកទេក្នុងការបាញ់ទម្លាក់មីស៊ីល S-300 ជាមួយ Patriots តែគឺដោយសាររុស្ស៊ីមានកាំជ្រួច S-300 នោះច្រើនពេក ដូចជាប៉ុន្មានខែមុនរុស្ស៊ីបានបាញ់ពី ៦០០០ ទៅ ៧០០០គ្រាប់។

មន្រ្តីអ៊ុយក្រែនជាន់ខ្ពស់រូបនេះបានធ្វើកាត់កត់សម្គាល់ថា ដូច្នេះសព្វាវុធទប់រុស្ស៊ីត្រូវតែសមាមាត្រនឹងគ្នា ត្រូវដឹងថាតើរុស្ស៊ីមាន S-300 ប៉ុន្មាន ហើយយើងត្រូវដាក់ Patriot ប៉ុន្មាន ព្រោះរុស្ស៊ីមិនមែនប្រើតែ S-300 តែក៏មានទាំងយន្តហោះគ្មានមនុស្សបើក Shahed kamikazeផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា