សន្ដិសុខសង្គម

បញ្ជូន១១នាក់ពាក់ព័ន្ធករណីគ្រឿងញៀននិងចោរកម្មទៅតុលាការ

ភ្នំពេញ៖ព្រឹកថ្ងៃទី២៤ ខែមេសាកម្លាំងអាវុធហត្ថភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងចោរកម្ម ទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីជំនាញបានឱ្យដឹងថា ផ្នែកអាវុធហត្ថប្រឆាំងគ្រឿងញៀន បានចុះចាប់ជនសង្ស័យជាបន្តបន្ទាប់កាលពីថ្ងៃទី២០-២១ ខែមេសាកន្លងទៅនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងសង្កាត់ស្រះចក ខណ្ឌដូនពេញចំនួន១១នាក់ពាក់ព័ន្ធគ្រឿងញៀននិងករណីលួច។

ជនសង្ស័យប្រុសស្រីទាំង១១នាក់ឈ្មោះ កែវ ល័ក្ខ-យឹម ស្រីនី-នួន រ៉ាវី-សុខដា-ហៃបញ្ញា-នាង និត-វ៉ែនស្រីស្រស់-នួនស្រីនីត-ឃីមណារ៉ូ-ចិន្ដារ៉ានុត និងធីរិទ្ធ។ពួកគេមានអាយុពី២០ដល់៤៣ឆ្នាំ។ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមាន ម្សៅក្រាមសថ្លាចំនួន៨កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង-ថង់សម្រាប់ច្រក-ដបសម្រាប់សេពគ្រឿងញៀន១-សោសម្រាប់កាច់កម៉ូតូ១ឈុតនិងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើជាមួយវត្ថុតាង ស្ថិតក្នុងចំណាត់ការរបស់មន្ត្រីតុលាការភ្នំពេញ​កំពុងសាកសួរដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ