អន្តរជាតិ

ខ្លាឃ្មុំយក្សដែលជាតំណាងមិត្តភាពចិន-អាម៉េរិកបានត្រឡប់មកចិនវិញហើយ

ដោយ៖ សហការី

សត្វខ្លាឃ្មុំផេនដាយក្សញីមួយក្បាលឈ្មោះ YaYa ដែលជាខ្លាឃ្មុំតំណាងមិត្តភាពចិន-អាម៉េរិក បានត្រឡប់មកប្រទេសចិនវិញក្រោយបញ្ចប់បេសកម្មនៅអាម៉េរិក ២ទសវត្សរ៍។

យោងតាមរដ្ឋបាលព្រៃឈើ និងវាលស្មៅជាតិអាម៉េរិក ​ការ​រៀបចំនេះគឺធ្វើឡើងនឹងដឹងឮ​ដោយ​ភាគី​ចិននិង​អាមេរិក ខណៈដែលខ្លាឃ្មុំញីមួយក្បាលនេះ​នឹងត្រូវ​ឡើង​យន្តហោះ ​ត្រឡប់​ទៅប្រទេសចិនវិញនៅ​ក្រុង​សៀងហៃ។ ខាងសួនសត្វ Memphis បានប្រកាសកាលពីខែធ្នូ ឆ្នាំ ២០២២ ថា ខ្លួននឹងប្រគល់ Ya Ya ទៅកាន់ប្រទេសចិនវិញ ដោយបញ្ចប់រយៈពេល ២០ឆ្នាំ នៃការស្រាវជ្រាវសហប្រតិបត្តិការទាន់ពេលវេលាទៅឲ្យចិន។

កិច្ច​ព្រម​ព្រៀង​ដំបូង​សម្រាប់​ការ​ស្នាក់​នៅ​របស់ Ya Ya នៅ​សហរដ្ឋ​អាម៉េរិក​គឺ​មាន​រយៈ​ពេល​ត្រឹមតែ១០​ឆ្នាំប៉ុណ្ណោះ តែក្រោយមកវាក៏​ត្រូវ​បាន​ពន្យារពេល​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​ក្នុង​ឆ្នាំ ២០១៣។ កាលពីខែកុម្ភៈ ក្រុមអ្នកជំនាញចិនបានមកដល់សួនសត្វ Memphis ដើម្បីពិនិត្យសុខភាពរបស់ Ya Ya។ តាម​ការ​វាយតម្លៃ​របស់​ពួក​គេ Ya Ya ត្រូវបានគេរកឃើញនូវជំងឺ​សើ​ស្បែក​បណ្តាល​ឲ្យ​ជ្រុះ​រោម តែ​វានៅតែ​មាន​ចំណង់​អាហារ​ល្អ បញ្ចេញ​លាមក​ធម្មតា និង​ទម្ងន់​ថេរជាធម្មតា។ Ya Ya កើតនៅសួនសត្វប៉េកាំងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០០០។ វាបានមកដល់សួនសត្វ Memphis អាម៉េរិក ក្នុងខែមេសា ឆ្នាំ ២០០៣ រួមជាមួយខ្លាឃ្មុំផេនដាយក្ស Le Le ជាបេសកជននៃមិត្តភាពចិន-អាម៉េរិក ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត៕