សន្ដិសុខសង្គម

កំពុងរកមូលហេតុនៃការរោងចក្រកែច្នៃអំពៅដ៏ធំមួយនៅខេត្តព្រះវិហារ

ព្រះវិហារ៖អគ្គិភ័យបានលេបត្របាក់អគាររោងចក្រអំពៅដ៏ធំ១ឋិតក្នុងភូមិពោធិ៍ទាប  ឃុំម្លូព្រៃ១ ស្រុកឆែប  ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២៣ ខែមេសា សមត្ថកិច្ចកំពុងរកមូលហេតុ។

មន្រ្តីនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា អគ្គិភ័យឆេះអគាររោងចក្រខាងលើនេះនៅជាន់ទី៤ ​នៃរោងចក្រចម្ការអំពៅក្រុមហ៊ុនរ៉ូយហ្វេង បណ្ដាលឱ្យឆាបឆេះខូចខាតអគារទាំងនោះ តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។  មូលហេតុនៃការឆេះគឺបណ្ដាលមកពីភ្លើងឆេះចេញពីគំនរសំរាមកាកអំពៅមិនទាន់ដឹងពីមូលហេតុ។

ក្រោយពីមានភ្លើងឆេះរោងចក្រអំពៅភ្លាម កម្លាំងនគរបាលខេត្ត -នគរបាលស្រុកត្បែងមានជ័យ -ស្រុកឆែប-ស្រុកគូលែន -ស្រុកជ័យសែន និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅអន្តរាគមន៍ភ្លាមៗ។ ក្នុងនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់២៧រថយន្តបាញ់ទឹកពន្លត់រលត់ទាំងស្រុងនៅយប់ថ្ងៃដដែល ។

គ្រោះមហន្តរាយនេះគេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ។សមត្ថកិច្ចកំពុងសាកសួរនិងបើកការស៊ើបអង្កេតចំពោះការឆេះនេះ៕ដោយ៖សុខុម