អន្តរជាតិ

ការចំណាយយោធាពិភពលោកកើនឡើងខ្ពស់បំផុត២,២៤ ពាន់​ពាន់​លាន​ដុល្លារឆ្នាំ២០២២

របាយការណ៍បានបង្ហាញថា ការចំណាយយោធាពិភពលោកបានកើនឡើងខ្ពស់បំផុតជាង​២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២២ ឆ្នាំដែលរុស្ស៊ីបានបើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

នេះបើយោងតាមក្រុមផ្តល់គំនិតផ្នែកការពារជាតិឈានមុខអន្តរជាតិ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បាននិយាយកាលពីថ្ងៃចន្ទក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការចំណាយលើវិស័យយោធាពិភពលោកថា ការចំណាយសកលបានកើនឡើងក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នាមានការកើនឡើង ១៣ ភាគរយនៅអឺរ៉ុប ដែលជាការចោតបំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ ការចំណាយលើវិស័យយោធាពិភពលោក​បានឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលាគឺ ២.២៤ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ខណៈដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការចំណាយយោធានៅទូទាំងទ្វីបអឺរ៉ុប។

SIPRI បានបន្តទៀតថា ភាគច្រើននៃរឿងនោះមានទំនាក់ទំនងជាមួយរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែប្រទេសផ្សេងទៀត​ក៏បានបង្កើនការចំណាយយោធាផងដែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងខ្លាចរុស្ស៊ី​បើកការឈ្លានពាន​មកលើខ្លួនដូចទៅនឹងអ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា