អន្តរជាតិ

អ្នកជំនាញនុយក្លេអ៊ែរនៅរោងចក្រថាមពល Zaporizhzhiaអ៊ុយក្រែន៖ មានសំឡេងបាញ់គ្នាស្ទើររាល់ថ្ងៃសប្តាហ៍នេះ

អ្នកជំនាញនុយក្លេអ៊ែរនៅរោងចក្រថាមពលZaporizhzhiaអ៊ុយក្រែនបាននិយាយថា ឮសំឡេងបាញ់គ្នាស្ទើររាល់ថ្ងៃ​នៅក្នុងសប្តាហ៍ចុងក្រោយនេះ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការអាប់ដេតព័ត៌មានកាលពីថ្ងៃសុក្រទី ២១ ខែមេសាថា អ្នកជំនាញរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែនបានឮការបាញ់ផ្លោងស្ទើរតែរៀងរាល់ថ្ងៃក្នុងសប្តាហ៍កន្លងមកនេះ។ នៅពេលមួយ ពួកគេត្រូវបានគេប្រាប់ឱ្យជ្រកកោននៅកន្លែងសុវត្ថិភាព ដោយសារតែខ្លាចគ្រោះថ្នាក់ដែលអាចកើតមាន។ អគ្គនាយកអង្គការអាតូមិក IAEA លោក Rafael Grossi បាននិយាយថា  “ខ្ញុំបានឃើញការចង្អុលបង្ហាញយ៉ាងច្បាស់អំពីការត្រៀមលក្ខណៈយោធានៅក្នុងតំបន់ នៅពេលដែលខ្ញុំបានទៅទស្សនារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពីជាងបីសប្តាហ៍មុន”។

ចាប់តាំងពីពេលនោះមក អ្នកជំនាញរបស់យើងនៅលើគេហទំព័របានរាយការណ៍ជាញឹកញាប់អំពីការបំផ្ទុះស្នូរសំឡេងបាញ់ ដែលខ្លះហាក់ដូចជាឮនៅជិតរោងចក្រ។ “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៅ​រោងចក្រ​នេះ”។ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាមិនបញ្ចប់ឡើយពីការបាញ់ផ្លោងរោងចក្រ៕

ប្រភព៖ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា