អន្តរជាតិ

ស្បែកជើងធ្វើពីរុក្ខជាតិដើមកញ្ឆាក្នុង១គូមានតម្លៃជាង១,០០០ដុល្លារ

ដោយ៖ សហការី

បុរសម្នាក់ និងលោកយាយរបស់គេបានបង្កើតស្បែកជើងធ្វើពីរុក្ខជាតិដើមកញ្ឆា ក្នុង១គូមានតម្លៃជាង១,០០០ដុល្លារ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

នាយកប្រតិបត្តិមានឈ្មោះថា បឺណាដូ ខារ៉ារា និងជីដូនរបស់គាត់ឈ្មោះ អូទីលៀ សាន់តារ៉េម ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនច្នៃប្រឌិត បានបង្កើតស្បែកជើងពណ៌បៃតងដើម្បីអបអរដល់ថ្ងៃ ២០ មេសា ដោយប្រើវត្ថុធាតុដើម សាយខូអាក់ធែវ ជំនួសឲ្យសរសៃរុក្ខជាតិ ហែម ស្របតាមស្តង់ដារដើម្បីបង្កើតឡើងជាស្បែកជើងដ៏គួរឲ្យចាប់អារម្មណ៍។ នេះបើយោងតាមការចុះផ្សាយរបស់ New York Post កាលពីថ្ងៃទី ២០ ខែមេសា។

ស្បែកជើងដែលមានសារធាតុផ្សំពីដើមកញ្ឆា ខាណាបិនណយ ដែលគេហៅថា WEEDO ត្រូវបានផលិតចេញពីវត្ថុធាតុដើម ដែលធានាគុណភាពទាំងស្រុង និងធ្វើដោយដៃជាមួយនឹងកញ្ឆា ដែលគេអាចយកវាជក់បាន។ ស្បែកជើងនេះមានទម្ងន់រហូតដល់ ៥០០ក្រាម ដោយគេត្រូវចំណាយពេល ៣០ម៉ោងដើម្បីផលិតស្បែកជើងមួយគូៗ។

ក្រុមហ៊ុនបានកិនរុក្ខជាតិចេញជាបំណែកតូចៗ ដើម្បីដេរវាភ្ជាប់គ្នាឲ្យក្លាយទៅជាស្បែកជើង។ ដោយសារតែស្បែកជើងត្រូវបានផលិតឡើងដោយសារធាតុសរីរាង្គ ស្បែកជើងនោះនឹងមិនឆាប់ចាស់ពេកទេ គឺគេអាចប្រើប្រាស់វាជារៀងរហូតហើយវានឹងវិវត្តន៍ទៅជាពណ៌ត្នោត នៅពេលដែលសារធាតុរុក្ខជាតិ ហែម មានសម្ងួតទៅតាមពេលវេលា។

Mary និង Jane គឺជាគូស្នេហ៍១គូបានបង្ហោះលើ Twitter ដើម្បីចែករំលែកអំពីគំនិតរបស់ពួកគេចំពោះស្បែកជើងដែលមានតម្លៃខ្ពស់។ ពួកគេបាននិយាយថា ក្រុមហ៊ុនកំពុងដាក់លក់ស្បែកជើងត្រឹម ១០០គូប៉ុណ្ណោះនៅលើគេហទំព័រ 8,000Kicks និង Royal Queen Seeds ដោយឈលើមូលដ្ឋាន មកមុនបានមុនមកក្រោយបានក្រោយ ដោយស្បែកជើង១គូៗមានតម្លៃចន្លោះពី ១,០៩៦.០៣ និង ១,៦៤៤.០៥ ដុល្លារ៕