អន្តរជាតិ

ស្លូវេនីនឹងចូលរួមជាមួយទីភ្នាក់ងារការពារអឺរ៉ុបក្នុងការទិញគ្រាប់រំសេវឲ្យអ៊ុយក្រែន

ប្រទេសស្លូវេនីនឹងចូលរួមចុះហត្ថលេខាជាមួយទីភ្នាក់ងារការពារអឺរ៉ុប ដើម្បីទិញគ្រាប់រំសេវទុកផ្តល់ជូន ជាជំនួយដល់ប្រទេសអ៊ុយក្រែន។

នេះដោយយោងទៅតាមប្រភពប្រព័ន្ធផ្សព្វផ្សាយ RTV Slovenijaថ្ងៃទី ២០ ខែមេសា។ រដ្ឋមន្ត្រីការពារជាតិស្លូវេនី Marjan Šarec នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារការពារអឺរ៉ុប (EDA) ស្តីពីការចូលរួមក្នុងគម្រោងនៃការទិញរួមគ្នានៃគ្រាប់រំសេវកាំភ្លើងធំសម្រាប់អ៊ុយក្រែន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេស ដែលជាផ្នែកមួយនៃផែនការសម្រាប់ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់អ៊ុយក្រែន ក្នុងបរិមាណគ្រាប់កាំភ្លើងធំមួយលានគ្រាប់ក្នុងរយៈពេល ១២ ខែខាងមុខ។

ដូចដែលក្រសួងការពារជាតិស្លូវេនីបានពន្យល់ កិច្ចព្រមព្រៀងនេះកំណត់ដែនកំណត់នៃការចូលរួមរបស់រដ្ឋជាសមាជិកនៅក្នុងគម្រោង ហើយ“នឹងមិនបង្កើតកាតព្វកិច្ចហិរញ្ញវត្ថុណាមួយសម្រាប់សាធារណរដ្ឋស្លូវេនីទេ”។ ដូចនេះ ស្លូវេនីនឹងចូលរួមក្នុងលទ្ធកម្មរួមនៃគ្រាប់រំសេវដោយគ្មានគិតច្រើនជាមួយទីភ្នាក់ងារ EDA ដែលត្រូវបានចូលរួមដោយរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៣ និងប្រទេសន័រវេស៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា