សន្ដិសុខសង្គម

រថយន្តដឹកទឹកបុកជាមួយម៉ូតូបណ្តាលឱ្យក្មេងប្រុស២នាក់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់រវាងរថយន្តដឹកទឹកបានបុកជាមួយម៉ូតូ បណ្តាលឱ្យក្មេងប្រុស ២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មៗ។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវបេតុងមួយ ត្រង់ស្រះទឹកកាស៊ីណូ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី២០ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េដឹកទឹកផ្លាកលេខភ្នំពេញ3A.5980 បើកបរដោយឈ្មោះ គូ សុគីន អាយុ១៨ឆ្នាំ បើកពីត្បូងទៅជើង។មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកវ៉េវ អត់ផ្លាកលេខមកពីមុខពេញទំហឹងបណ្ដាលឱ្យក្មេងប្រុសជំទង់២នាក់បានស្លាប់ភ្លាម។ជនរងគ្រោះដែលស្លាប់ឈ្មោះ សុត ពិសិដ្ឋ អាយុ ១៤ឆ្នាំ នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ឈ្មោះ ហើម អាយុ ១៧ឆ្នាំ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បន្ទាប់ពីកើតហេតុ ផ្នែកនគរបាលចរាចរណ៍បានចុះពិនិត្យហើយយករថយន្តដឹកទឹកនិងម៉ូតូ ទៅទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីបន្តនីតិវិធី៕ដោយ៖វិវិត្រ