អន្តរជាតិ

ប្រព័ន្ធការពារដែនអាកាស S-400 រុស្ស៊ីត្រូវបានប្រទះឃើញក្រឡាប់ធ្លាក់ប្រឡាយតាមផ្លូវទៅព្រំដែនភាគខាងត្បូង

ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីត្រូវបានប្រទះឃើញធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងតាមផ្លូវ​ទៅព្រំដែនភាគខាងត្បូងនៃប្រទេស។

យោងតាមប្រភពប៉ុស្តិ៍ទូរលេខរុស្ស៊ី Mash បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃ​ជិត១៦០លានដុល្លារអាម៉េរិករបស់រុស្ស៊ីនេះ ត្រូវបានគេប្រទះឃើញក្រឡាប់ផ្ងារក្នុងប្រឡាយស្ងួត​មួយកន្លែងនៅលើផ្លូវហាយវេ M2-Crimea ក្បែរទីក្រុង Tula ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលជាផ្លូវឆ្ពោះទៅកាន់តំបន់ព្រំដែនជាប់នឹងអ៊ុយក្រែន។ តាមប្រភពដដែល ប្រព័ន្ធការពារដែនអាកាសនេះ ត្រូវបានដឹកជញ្ជូនអមត្រសងជាជួររថយន្តចំនួន៨ តែវាបានធ្លាក់ក្រឡាប់ដោយឧប្បត្តិហេតុ ខណៈដែលអ្នកបើកដឹកអាយុ ៣៣ឆ្នាំបានរងរបួសបាក់ដៃ តែមិនប៉ះពាល់ដល់អាយុជីវិតទេ។ ប្រព័ន្ធការពារដែនអាកាសនេះ មិនទាន់បើកសោទេ ដូច្នេះវាក៏មិនមានការផ្ទុះអ្វីនោះដែរ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា