អន្តរជាតិ

ប្រទះឃើញផ្នូរបុរាណមានអាយុកាលជាង២ពាន់ឆ្នាំមុនពេលជីកធ្វើស្ថានីយរថភ្លើង

ដោយ៖ សហការី

អ្នកវិទ្យាសាស្រ្តបានរកឃើញផ្នូរបុរណចំនួន៥០កន្លែងនៅក្រោមដី ដែលនៅជិតស្ថានីយរថភ្លើង មួយនៅកណ្តាលទីក្រុងប៉ារីស ដែលមានអាយុកាលជាង២ពាន់ឆ្នាំមុន។

បើតាមការចុះផ្សាយរបស់ France 24 កាលពីថ្ងៃទី១៩ ខែមេសា ថា ដោយសារតែមានផែនការ សាងសង់ច្រកចេញចូលថ្មីសម្រាប់ស្ថានីយរថភ្លើង ក៏បានជំរុញឲ្យមានការជីកកកាយដើម្បី បុកគ្រឹះធ្វើស្ថានីយនោះ។ ដោយគេបានដឹងថាទីតាំងដែលត្រូវធ្វើ គឺនៅក្បែរកន្លែងបញ្ចុះសព របស់បុព្វបុរស Lutetia របស់ប្រទេសបារាំង ពួកគេក៏បានឲ្យផ្នែកបុរាណវិទ្យាសហការជាមុន។

Camille Colonna អ្នកជំនាញផ្នែកនរវិទ្យា នៃវិទ្យាស្ថានជាតិស្រាវជ្រាវបុរាណវិទ្យា របស់ប្រទេសបារាំង (INRAP) បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ពួកគេមាន “មន្ទិលសង្ស័យ” គេបានរកឃើញទីតាំងផ្នូរបុរាណទាំងនេះនៅជិតតំបន់ necropolis ភាគខាងត្បូង Lutetia ។ necropolis “Saint Jacques” គឺជាទីកន្លែងបញ្ចុះសពកាលពីបុរាណដ៏ធំបំផុត នៅក្នុងទីក្រុង Gallo-Roman របស់បុព្វបុរស លូធីធា នៅក្នុងទសវត្សរ៍ឆ្នាំ ១៨០០ ត្រូវបានគេជីកកកាយរកឃើញមួយផ្នែក។

កាលនោះមានតែវត្ថុមានតម្លៃប៉ុណ្ណោះដែលត្រូវបានគេយកចេញពីផ្នូរ ចំណែកគ្រោងឆ្អឹងជាច្រើន​និងគ្រឿងសក្ការបូជាបញ្ចុះសព និងវត្ថុបុរាណផ្សេងៗទៀត ត្រូវបានគេបោះបង់ចោល។

ក្រោយមក necropolis តំបន់ផ្នូរបុរាណនេះត្រូវបានគេលុបដីពីលើជាច្រើនលើក ហើយក៏រលុបបាត់អស់កាលដ៏យូលង់មកហើយ៕