អន្តរជាតិ

ចិនបញ្ជាក់ចុងក្រោយ ផ្នែកទាំងសងខាងកោះតៃវ៉ាន់គឺសុទ្ធតែកម្មសិទ្ធិរបស់ចិន

រដ្ឋាភិបាលក្រុងប៉េកាំងចេញបញ្ជាក់ថា ផ្នែកទាំងសងខាងនៃកោះតៃ​វ៉ាន់គឺសុទ្ធតែជាទ្រព្យសម្បត្តិកម្មសិទ្ធិរបស់ប្រទេសចិន ដូច្នេះចិនមានសិទ្ធិនៅក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅថ្ងៃសុក្រទី ២១ ខែមេសា ឆ្នាំ២០២៣នេះ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានរ៉យទ័រ “ផ្នែកទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិរបស់ប្រទេសចិន” ហើយថា វាជាការត្រឹមត្រូវ និងត្រឹមត្រូវបំផុតណាស់សម្រាប់ប្រទេសចិនក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។ លោករដ្ឋមន្រ្តី Qin បានធ្វើការកត់សម្គាល់នៅឯវេទិកា Lanting ក្នុងទីក្រុងសៀងហៃ ជាកន្លែងដែលគាត់បានពិភាក្សាអំពីប្រធានបទជាច្រើនពីបំណុល រឿងសេដ្ឋកិច្ចពិភពលោក ពិសេសតៃវ៉ាន់ ដោយលើកឡើងពីភាគីបរទេសចោទប្រកាន់មកលើចិនជុំវិញការធ្វើឲ្យអសណ្តាប់ធ្នាប់ច្រកសមុទ្រ។

សម្រង់ប្រសាសន៍លោក Qin Gang “ថ្មីៗនេះមានវោហារសាស្ត្រមិនសមហេតុផលដែលចោទប្រកាន់ប្រទេសចិនបង្កហេតុ បង្កើតព្យុះភ្លៀងរំខានដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។ “តក្កវិជ្ជាគឺមិនទំនងទាល់តែសោះ ហើយការសន្និដ្ឋានគ្រោះថ្នាក់។” លោកបានបន្ថែមថា “មានតែមនុស្សដែលមានចិត្តយុត្តិធម៌ និងល្អពិតប្រាកដទេ ទើបអាចមើលឃើញល្បិចកលទាំងនេះ”។

បើទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីរូបនេះមិនបានសំដៅចុចឈ្មោះលើប្រទេសណាមួយឲ្យច្បាស់ឡើយ។ ស្ថានភាពចុងក្រោយនៃច្រកសមុទ្រតៃវ៉ាន់ ចិនបានធ្វើសមយុទ្ធយ៉ាងកក្រើក និងបានបាញ់ទាំងផ្កាយរណបឃ្លាំមើលទៀតផង៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា