អន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវចិនរកឃើញពូជត្រីចាហ៊ួយ jellyfish ប្រភេទថ្មីមានរូបរាងដ៏ចម្លែក

ដោយ៖ សហការី

ក្រុមអ្នកស្រាវជ្រាវជនជាតិចិនបានរកឃើញពូជត្រី jellyfish មួយប្រភេទថ្មីទៀតនៅក្នុងដែនទឹកនៃប្រទេសចិនដំបូងគេបង្អស់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

ការចុះផ្សាយរបស់ ស៊ិនហួ កាលពីថ្ងៃអង្គារ ទី ១៩ ខែមេសា បាសឲ្យដឹងថា សាកលវិទ្យាល័យហុងកុងបាទីស្ទ (HKBU) បាននិយាយថា ក្រុមអ្នកវិទ្យាសាស្ត្រហុងកុងបានរកឃើញ ត្រីចាហ៊ួយ jellyfish ប្រភេទថ្មី នៅក្នុងតំបន់អភិរក្សធម្មជាតិ Mai Po ភាគខាងជើងទីក្រុងហុងកុង។ នេះជាការ​រក​ឃើញ​លើក​ដំបូង​នៃ​ប្រភេទ​ត្រីចាហ៊ួយ jellyfish ​​ប្រភេទ​ថ្មី​ក្នុង​ដែន​ទឹក​​ប្រទេស​ចិន។

ឯកសាពិពណ៌នាអំពីប្រភេទត្រីថ្មីនេះត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីសិក្សាអន្តរជាតិ Zoological Studies ក្នុងខែមីនាកន្លងទៅ។ ត្រីចាហ៊ួយ jellyfish ដ៏ចម្លែកនេះត្រូវបានគេដាក់ឈ្មោះឲ្យវាថា Tripedalia maipoensis ឬ Mai Po Tripedalia ដោយក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Qiu Jianwen សាស្ត្រាចារ្យមកពីនាយកដ្ឋានជីវវិទ្យានៅ HKBU។

លោក Qiu បាននិយាយថា ប្រភេទត្រីថ្មីនេះត្រូវបានគេដាក់ឈ្មោះ ដើម្បីបង្ហាញពីពូជរបស់វា ដែលជាត្រីមួយប្រភេទថ្មីមួយទៀត ត្រូវបានគេស្រាវជ្រាវរកឃើញដំបូងបង្អស់ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់រដូវក្តៅឆ្នាំ ២០២២។ ក្រុមអ្នកស្រាវជ្រាវបានប្រមូលសំណាកពូជត្រីចាហ៊ួយ jellyfish ពីស្រះចិញ្ចឹមបង្គានៅក្នុងដែនជម្រកអភិរក្សពូជត្រី Mai Po ហើយត្រូវបានរកឃើញសំណាកទាំងនោះមានប្រភេទសត្វត្រីថ្មីផ្សេងទៀត។

jellyfish គឺជាប្រភេទត្រីចម្លែកដ៏កម្រមានជាក្រុមតូចៗ មានតែ ៤៩ ប្រភេទប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍អំពីវត្តមានរបស់វានៅទូទាំងពិភពលោក ហើយត្រូវបានដឹងថាវាមានវត្តមានតិចតួចនៅក្នុងដែនសមុទ្រចិន។ ត្រីចាហ៊ួយ jellyfish ដែលវាមានរូបរាងថ្លា គ្មានពណ៌ និងដុះប្រែងបីនៅជ្រុងទាំងបួនរបស់វា។ ត្រីប្រភេទនេះមានកម្លាំងរលាស់ខ្លួនបានយ៉ាងលឿនធ្វើឲ្យពួកវាហែលបានលឿនជាងត្រីប្រភេទផ្សេងទៀត។

ត្រី Tripedalia maipoensis ដែលទើបនឹងរកឃើញថ្មី ជាអំបូរត្រីចេញមកពីពូជត្រី Tripedaliidae ដែលមានរាងជាស្រទាប់ៗ Cubozoa និងជាពូជត្រីចេញមកពីប្រភេទ Tripedaliidae ដែលត្រូវបានគេកំណត់ថា ជាប្រភេទពូជត្រីទីបួនដែលត្រូវបានគេរកឃើញនៅជុំវិញពិភពលោក៕