កីឡា

Manchester United នឹងត្រូវទៅសួរសុខទុក្ខ Servilla នៅជើងទី២ នៃពានរង្វាន់ UEFA Europa League

ដោយ៖ Rith Kongkea

ក្រុមរបស់លោក Eric Tan Hag នឹងត្រូវហោះទៅកាន់ដឹកដីអ៊ីតាលីដើម្បីប្រកួតជើងទី២ជាមួយ Servilla ក្នុងពានរង្វាន់ Europa League ក្រោយជើងទី១បានត្រឹមស្មើគ្នា ២ទល់២ ។

ក្នុងជំនួបនេះក្លិបបិសាចក្រហម Man United កំពុងមានសម្ពាធ ខណៈកីឡាករសំខាន់ៗមួយចំនួនមានបញ្ហារបួសក្នុងនោះរួមមានខ្សែប្រយុទ្ធ Marcos Rasford , Luke Shaw , Alejandro Garnacho , Scott McTominay , និងខ្សែការពារកណ្ដាលសំខាន់២រូប Lisandro Martinez និង Raphael Varane ផងដែរ ។

ត្បិតកីឡាកររបួសច្រើន ប៉ុន្តែមតិភាគច្រើននៅតែរំពឹងថា United នៅតែអាចធ្វើបានល្អ សម្រាប់ការប្រកួតនេះ ។

គួរបញ្ជាក់ផងដែរថា ក្លិបបិសាចក្រហម Manchester United ធ្លាប់ឈ្នះជើងឯក Europa League តែម្ដងគត់គឺនៅឆ្នាំ2017 ខណៈ Servilla វិញគឺអាចនិយាយបានថាជាអធិរាជ Europa League ហើយ ដោយពួកគេឈ្នះច្រើនជាងក្រុមណាៗទាំងអស់ ពោលគឺដល់ទៅ៦ដងឯណោះ គឺនៅឆ្នាំ 2006 , 2007 , 2014, 2015 , 2016  និងចុងក្រោយឆ្នាំ 2020 ។

តើរាត្រីនេះក្រុមណានឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?