សន្ដិសុខសង្គម

រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់មួយរំពេច

កំពង់ស្ពឺ៖​គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម។ ហេតុការណ៍​​ដ៏រន្ធត់នេះ​បានកើតឡើង​នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែមេសា។

មន្ត្រីមូលដ្ឋាន​បានឱ្យដឹងថា មុនកើតហេតុមានរថយន្ដម៉ាក FUSO ផ្លាកលេខភ្នំពេញ 3B-2238 សណ្ដោងរ៉ឺម៉កបើកពីកើតទៅលិច។មកដល់កន្លែងខាងលើ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ស្ពឺ1R-1876 អ្នកបើកបរឈ្មោះ ប៉ុន ធឿន អាយុ២៥ឆ្នាំ នៅភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។អ្នករួមដំណើរឈ្មោះ ខឿន ខួច អាយុ១៨ឆ្នាំនិងឈ្មោះ កើត គា អាយុ១៨ឆ្នាំ។ទាំង២នាក់នៅភូមិក្របីព្រៃ ឃុំង័ន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ពេលជួបគ្រោះថ្នាក់ពួកគេបានស្លាប់ទាំង៣នាក់ភ្លាមៗតែម្តង។ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ចំពោះមធ្យោបាយទាំង២គ្រឿង បានយកទៅទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ