អន្តរជាតិ

កម្មករសហព័ន្ធកាណាដាជាង 155,000 នាក់ធ្វើកូដកម្មទាមទារប្រាក់ឈ្នួលខ្ពស់

កម្មករសហព័ន្ធកាណាដាជាង 155,000 នាក់បានធ្វើកូដកម្មដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ បន្ទាប់ពីបរាជ័យក្នុងការស្នើរដ្ឋាភិបាល។

យោងតាមសេចក្តីរាយការណ៍ពីសម្ព័ន្ធកម្មករសហព័ន្ធសេវាសាធារណ:កាណាដា ស្គាល់ជាអ្នកតំណាងបាតុករកម្មករបានឲ្យដឹងថា បាតុកម្មនេះបានផ្ទុះឡើងកាលថ្ងៃពុធ ខណ:ក្នុងចំណោមបាតុករ 155,000 រួមមាន35,000 មកពីទីភ្នាក់ងារពន្ធរបស់​ប្រទេសកាណាដាបានបន្តធ្វើកូដកម្មបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធនៅក្នុងអ្វីដែលសហជីពរបស់ពួកគេកំពុងហៅថាជាកូដកម្មដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

សម្ព័ន្ធសេវាសាធារណៈនៃប្រទេសកាណាដាបាននិយាយថា កូដកម្មត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ។  ខ្សែបណ្តាញបាតុកម្មត្រូវបានជ្រើសរើសបង្កើតឡើងនៅជាង 250 ទីតាំង ពិសេសនៅខាងមុខទីស្នាក់ការ  កណ្តាលប្រាក់ចំណូលជាតិកាណាដា នាទីក្រុងអូតាវ៉ា, រដ្ឋOntario។

លោក Chris Aylward ប្រធានជាតិរបស់សហជីព បាននិយាយថា  “ក្រុមទាមទារតថ្លៃនៅតែ​តស៊ូមិនទៅណាឡើយ”។

“រដ្ឋាភិបាលបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ និងជៀសវាងការរំខានដល់សេវាកម្មដែលប្រជាជនកាណាដាពឹងផ្អែកលើ។

ក្រុមប្រឹក្សារតនាគាររបស់រដ្ឋាភិបាលសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាដឹងហើយថាលទ្ធភាពដំឡើងលុយកំពុងដឹងឮថាស្មុគស្មាញក៏ដោយ សម្ព័ន្ធសេវាកម្មសាធារណៈនៃប្រទេសកាណាដា (PSAC) បានសម្រេចចិត្តបន្តធ្វើកូដកម្ម​ទូទៅទូទាំងប្រទេស”។

ក្រុមប្រឹក្សារតនាគារធ្លាប់បាននិយាយថា ខ្លួនបានផ្តល់ឱ្យសហជីពនូវការដំឡើង ៩% ក្នុងរយៈពេល ៣ឆ្នាំតាមអនុសាសន៍របស់គណៈកម្មការផលប្រយោជន៍សាធារណៈភាគីទីបី។ប៉ុន្តែបានជំរុញឱ្យមានការដំឡើងប្រចាំឆ្នាំត្រឹមតែចំនួន 4.5% ក្នុងរយៈពេលបីឆ្នាំខាងមុខប៉ុណ្ណោះ ដោយលើកហេតុផលថាការកើនឡើងនេះគឺចាំបាច់ដើម្បីរក្សាល្បឿនជាមួយនឹងអតិផរណា។

ការចរចារវាងភាគីអ្នកតំណាងបុគ្គលិករដ្ឋ និងរដ្ឋាភិបាលនេះបានចាប់ផ្តើមនៅដើមខែមេសា ហើយបានបន្តរហូតដល់ចុងសប្តាហ៍កន្លងទៅ នៅក្នុងអ្វីដែលសហជីពពណ៌នាថាជាឱកាស​ចុងក្រោយបង្អស់ហើយ មិនអាចទុកបានទៀតទេចំពោះរដ្ឋាភិបាលក្នុងការឈានដល់​កិច្ចព្រមព្រៀងមួយ៕