អន្តរជាតិ

គិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ ទាហានអ៊ុយក្រែន៧០០០នាក់ត្រូវបានចាត់ទុកថាបាត់ខ្លួន

រដ្ឋាភិបាលក្រុងគៀវ បានចេញរបាយការណ៍ថា គិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ ទាហានអ៊ុយក្រែនប្រមាណ ៧០០០នាក់ត្រូវបានចាត់ទុកថាបានបាត់ខ្លួនយ៉ាងពិតប្រាកដ។

លោក Oleh Kotenko ជាស្នងការគ្រប់គ្រងមនុស្សដែលបានបាត់ខ្លួនក្នុងកាលៈទេសៈពិសេសសង្រ្គាម បានធ្វើការផ្សាយព័ត៌មានរួមជាតិកាលពីថ្ងៃអង្គារទី ១៨ ខែមេសាថា “ពិតជាមានចំនួនទាហានច្រើនជាង ៧០០០នាក់ដែលបានបាត់ខ្លួនមែន។” លោកថា អ្នកដែលបាត់ខ្លួនទាំងនេះ ភាគច្រើនត្រូវបានគេគិតថាមិនមែនពលីក្នុងសមរភូមិនោះទេ តែគឺបាត់ខ្លួនប្រហែលជា​ត្រូវរុស្ស៊ីចាប់ឃុំធ្វើជាឈ្លើយសឹក។ សម្រង់សម្ដីដោយកាសែតប្រាវដា “យើងរំពឹងថាមនុស្សទាំងនោះ​ដែលយើងកំពុងស្វែងរក មិនមែនបាត់ខ្លួនដោយការស្លាប់ទៅចុះ សង្ឃឹមថាជាអ្នកទោសសង្គ្រាម​ដែលត្រូវរុស្ស៊ីចាប់”។

គេពុំបានទទួលការបកស្រាយពីរុស្ស៊ីភ្លាមៗឡើយ។ របាយការណ៍នេះកើតឡើងបន្ទាប់ពី​ការដោះដូរអ្នកទោសជាច្រើនរយនាក់ចុងក្រោយរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រតិបត្តិការដោះដូរអ្នកទោសធ្វើឡើងមិនលស់ពេលទេ បើទោះជារុស្ស៊ីមិនបានបញ្ជាក់​ពីតួលេខនៃទាហានអ៊ុយក្រែនដែលខ្លួនចាប់បានក៏ដោយ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា