សន្ដិសុខសង្គម

រថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឱ្យសិស្សសាលា២នាក់ស្លាប់និងរបួស

កំពត៖រថយន្តទំនើបបានបុកម៉ូតូ២គ្រឿងចំពីក្រោយពេញទំហឹង បណ្តាលឱ្យក្មេងស្រីសិស្ស​សាលាម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួស។អ្នកបើកបរបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣៣ ក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីយប់ថ្ងៃទី១៨ ខែមេសា។

មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ ឡេង គឹមហ៊ាន់ អាយុ១៦ឆ្នាំ នៅភូមិត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ក្មេងស្រីរងរបួសឈ្មោះ ឈីវ នី អាយុ១៦ឆ្នាំ នៅភូមិត្រពាំងព្រីងខាងជើង។ចំណែកតៃកុងរថយន្តបើកទៅចតចោលជិត៣គីឡូម៉ែត្រ​ហើយចុះរត់គេចខ្លួនបាត់។

មុនកើតហេតុគេឃើញសិស្សស្រី២នាក់ជិះម៉ូតូ២គ្រឿងពីលិចទៅកើត។ស្របពេលនោះស្រាប់តែមានរថយន្តឡិចស៊ីស៥៧០បើកមកពីក្រោយយ៉ាងលឿនក៏បុកម៉ូតូទាំង២គ្រឿងនោះពេញទំហឹងបណ្តាលឱ្យម៉ូតូដួលរដូករណែលមានស្លាប់និងរបួសតែម្តង។ក្រោយពីមានហេតុការណ៍កម្លាំងជំនាញបានបន្តនីតិវិធី៕ដោយ៖កំចាយ