អន្តរជាតិ

ប្តីប្រពន្ធ១គូចំណាយប្រាក់ជិត២ម៉ឺនដុល្លារក្នុងការធ្វើដំណើរទៅកន្លែងស្រាត

ដោយ៖ សហការី

ប្តីប្រពន្ធជនជាតិអង់គ្លេសមួយគូនិយាយថា ពួកគេបានចំណាយប្រាក់ ១៩,០០០ដុល្លាររួចមកហើយ សម្រាប់ការធ្វើដំណើរទៅកាន់ទីកន្លែងដែលពួកគេអាចស្រាតបាន។

Fiona និង Michael Discombe បានចំណាយប្រាក់ក្នុងការធ្វើដំណើរទៅកាន់​ទីកន្លែងដែលពួកគេអាចស្រាតបាន តាំងពីព្រឹកព្រលឹមរហូតដល់ពេលយប់ព្រះចន្ទរះ ហើយពួកគេនៅតែចង់ស្វែងរកទីកន្លែងផ្សេងៗបន្ថែមទៀតដែលអាចធ្វើដូចនេះបាន។ អ្នកទាំង​ពីរ​​មាន​អាយុ​ប្រហែលជាង ៥០ឆ្នាំ ​ដំបូងពួកគេ​បាន​ស្រាតនៅ​ពេល​ក្រេប​ទឹក​ឃ្មុំ​កាល​ពី ២០ឆ្នាំ​មុន ហើយគេបាន​និយាយ​ថា ​ពួក​គេ​​នៅតែចង់ស្រាតរហូត​តាំង​ពី​ពេល​នោះ​មក។

Fiona បានចែករំលែកថា “វាគឺជាលើកដំបូងសម្រាប់ជីវិតខ្ញុំ វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសេរីភាព ហើយទីបំផុត ខ្ញុំអាចទទួលយករូបរាងរបស់ខ្ញុំបាន ដោយមិនខ្វល់ច្រើនអំពីអ្វីដែលអ្នកដទៃបានគិតមកលើខ្ញុំ” ។ “វា​ធ្វើឲ្យខ្ញុំមាន​អារម្មណ៍​នៅ​លើ​ស្បែករបស់ខ្ញុំគឺ​ទទេស្អាត ហើយ​វាបាន​ធ្វើ​ឲ្យ​ខ្ញុំចេះតែ​ចង់​ស្រាត​គ្រប់​ពេល”។

Fiona និង Michael តែងតែ​មាន​អារម្មណ៍​ថា ចង់​បញ្ចេញ​សាច់​របស់​ពួកគេ​ដោយ​សេរី​។

គូស្វាមីភរិយាជនជាតិ​អង់គ្លេស​ទាំង​ពីរ​នាក់​និយាយ​ថា ពួក​គេ​តស៊ូនឹងការប្រឈមជាមួយ​នឹង​កត្តា​អសន្តិសុខ​លើរូប​រាង​កាយ​តាំង​ពីនៅវ័យ​ក្មេង។ Fiona ចាំបាន​ថា​នាងត្រូវ​បាន​គេ​លេង​សើច​កាល​ពីនាងនៅ​ក្មេង​ បន្ទាប់​ពី​ឈាន​ដល់​​អាយុ ១០ឆ្នាំ។ ដើម្បី​ជៀសវាងពីការការ​គំរាមកំហែងទាំងនេះ នាង​បាន​ចាប់​ផ្ដើម​ស្លៀក​សម្លៀក​បំពាក់​ធំ​លើសមាឌ ​ដើម្បី​បិទបាំងរូប​រាង​របស់នាង។ ទន្ទឹមនឹងនេះដែរ សម្រាប់ Michael វិញក៏ត្រូវបានគេលេងសើចចំពោះការធំយឺតជាងមិត្តរួមថ្នាក់របស់គាត់។

គូស្នេហ៍​មួយ​គូ​នេះ​ក៏​ធ្លាប់​ទទួលរងនូវការ​ជេរ​ប្រមាថពីអ្នក់នៅជុំវិញខ្លួន​ដែរ រួម​ទាំងមាន​ម្តង​នោះគេក៏​បានចូល​រួម​ដើរ​អាក្រាត​កាយផងដែរ។ Fiona បាននិយាយថា “អ្នកជិតខាងរបស់យើងមានការភ្ញាក់ផ្អើល ប៉ុន្តែមួយសន្ទុះក្រោយមក ពួកគេមិនបានប្រកាន់នោះទេ” ។ “ឥឡូវ​នេះវា​មិន​មាន​អ្វីធ្វើឲ្យ​​ពួក​គេ​ភ្ញាក់​ផ្អើលទៀត​ទេ នៅ​ពេល​ដែល​យើង​សម្រាក​នៅ​ក្នុង​សួន​ច្បារ​ទាំងអាក្រាតកាយទាំង​ស្រុងនោះ៕