អន្តរជាតិ

ស្បែកជើងប៉ាតាថ្លៃជាងគេលើពិភពលោក តម្លៃ ២.២លានដុល្លារអាម៉េរិក

ដោយ៖ សហការី

ស្បែកជើងប៉ាតារបស់កីឡាករបាល់បោះម្នាក់បានលក់ក្នុងតម្លៃ ២.២លានដុល្លារអាម៉េរិក គឺជាស្បែកជើងមានតម្លៃថ្លៃជាងគេជាប់កំណត់ត្រាពិភពលោក។

Reuters កាលពីថ្ងៃទី ១២ ខែមេសា បានឲ្យដឹងថា បើយោងតាមសម្ដីរបស់ម្ចាស់ហាងដាក់ដេញថ្លៃលក់​ស្បែកជើងប៉ាតារបស់លោក Michael Jordan លោក Sotheby’s បាននិយាយថា ស្បែកជើងប៉ាតារបស់លោក Michael Jordan ដែលគាត់បានពាក់ប្រកួតបាល់បោះ NBA Finals វគ្គផ្តាច់ព្រ័ត្រនៅក្នុងឆ្នាំ ១៩៩៨ បានលក់ក្នុងតម្លៃ ២.២ លានដុល្លារ ជាប់ក្នុងកំណត់ត្រាកាលពីថ្ងៃអង្គារ វាគឺជាស្បែកជើងប៉ាតាដ៏មានតម្លៃបំផុតមិនធ្លាប់មានពីមុនមកនៅលើពិភពលោក។

ស្បែកជើងម៉ាក Air Jordan ១៣ “Breds” ដែល Jordan បានពាក់នៅក្នុងការប្រកួតលើកទីពីរដែលជា​វគ្គផ្តាច់ព្រ័ត្រនៅក្នុងរដូវកាលចុងក្រោយរបស់គាត់ ជាមួយនឹងក្រុម Chicago Bulls ដែលហៅថា “Last Dance”។ Jordan រកបាន ៣៧ពិន្ទុក្នុងការប្រកួតនេះ ហើយបានដឹកនាំក្រុម Bulls ឈ្នះ ៩៣ទល់នឹង៨៨ លើក្រុម Utah Jazz។ គាត់បានបន្តឈ្នះជើងឯក NBA លើកទីប្រាំមួយក្នុងការប្រកួតចុងក្រោយរបស់គាត់ ហើយត្រូវបានគេដាក់ឈ្មោះថា Finals MVP។

Sotheby’s បាននិយាយទៀតថា Jordan បានឲ្យស្បែកជើងប៉ាតារបស់គាត់មួយគូនេះ​ដល់ក្មេងប្រុសលេងបាល់ម្នាក់ឈ្មោះ Jazz ក្រោយពីការប្រកួត ដើម្បីជាសាគុណក្នុងការជួយ​ស្វែងរកអាវរបស់គាត់ដែលបានបាត់ទៅ។ ស្បែកជើងនេះជាឈុតចុងក្រោយរបស់ម៉ាក Breds ដែល Jordan បានពាក់ក្នុងការប្រកួតមួយនេះ។

អ្នកដេញថ្លៃបានបន្ថែមថា វាគឺជាស្បែកជើងប៉ាតាតែមួយគូគត់ដែល Jordan បានពាក់នៅក្នុងការប្រកួតបាល់បោះវគ្គផ្តាច់ព្រ័ត្រ NBA Finals ហើយវាត្រូវបានគេផ្គូផ្គងរូបភាព និងផ្ទៀងផ្ទាត់វាដោយក្រុម MeiGray Group ដែលជាក្រុមផ្ទៀងផ្ទាត់ផ្លូវការរបស់ NBA។

កំណត់ត្រាពីមុនសម្រាប់ស្បែកជើងប៉ាតាមួយគូត្រូវបានកាន់កាប់ដោយ Nike Air Yeezy 1s របស់ Kanye West ដែល Sotheby’s លក់ក្នុងតម្លៃ ១.៨ លានដុល្លារកាលពីឆ្នាំ ២០២១។

Sotheby’s ក៏បានដេញថ្លៃអាវរបស់ Jordan ពីការប្រកួតបើកឆាកវគ្គផ្តាច់ព្រ័ត្រឆ្នាំ ១៩៩៨ ក្នុងតម្លៃ ១០.១ លានដុល្លារកាលពីខែកញ្ញា ឆ្នាំ ២០២២ ដែលបានក្លាយជាវត្ថុអនុស្សាវរីយ៍របស់កីឡា​ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅលើពិភពលោក៕