សន្ដិសុខសង្គម

រថយន្តដឹកស្រាបៀរបុកជាមួយរថយន្តឡិចស៊ីសក្រឡាប់ចាក់ចោលពេញផ្លួវ

ខេត្តព្រះសីហនុ៖គ្រោះថ្នាក់ចរាចររវាងរថយន្តដឹកស្រាបៀរបានបើកបុកជាមួយរថយន្តឡិចស៊ីស បណ្តាលឱ្យក្រឡាប់ចាក់ស្រាបៀរពេញផ្លូវ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ម្តុំស្ពានអូរកំបុត ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៧ ខែមេសា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកស្រាបៀរផ្លាកលេខព្រះសីហនុ 3A-2470 បើកពីភ្នំពេញ-ព្រះសីហនុ។តៃកុងឈ្មោះ ផា គា អាយុ២២ឆ្នាំ នៅស្រុកបាទី ខេត្តតាកែវ ។

មកដល់កន្លែងខាងលើបានបុកជាមួយរថយន្តលុចស៊ីស RX 300 ផ្លាកលេខបាត់ដំបង 2C-8053 ទិសដៅបញ្ច្រាសគ្នា។អ្នកបើកបរឈ្មោះ អេ សារី អាយុ៣៦ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួស។ពេលមានគ្រោះថ្នាក់បណ្តាលឱ្យរថយន្តដឹកស្រាបៀរក្រឡាប់ចាក់ស្រាបៀរពេញផ្លូវ។

ប្រភពដដែលបានបន្តថា ខណៈស្រាបៀររាយប៉ាយពាសពេញផ្លូវ ត្រូវបានអ្នកឆ្លៀតឱកាស មួយចំនួនទៅដណ្តើមជញ្ជូនយករៀងៗខ្លួន។ភ្លាមៗនោះសមត្ថកិច្ចក៏ចុះទៅដល់ជួយ អន្តរាគមន៍ហាមឃាត់សកម្មភាពនេះ។ចំណែកស្រាបៀរដែលនៅសេសសល់ សមត្ថកិច្ចបានការពារទុកឱ្យម្ចាស់វិញ៕ដោយ៖វិចិត្រ