សន្ដិសុខសង្គម

ចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធ​ករណីឆក់ទូរសព្ទជនបរទេស

ភ្នំពេញ៖កម្លាំងគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ​ជនបរទេស នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា​ មុខសញ្ញាចោរជិះម៉ូតូឆក់ទ្រព្យសម្បត្តិតាមទីសាធារណៈចំនួន២នាក់​ ត្រូវ​កម្លាំងជំនាញ​ឃាត់ខ្លួន​ជាមួយ​វត្ថុ​តាង​​យកទៅសាកសួរ​តាមនីតិវិធី​។ជនសង្ស័យឈ្មោះ ងិន រតនៈ អាយុ២០ឆ្នាំ នៅភូមិដើមស្លែង ខណ្ឌច្បារអំពៅ ជាបុគ្គលិកក្រុមហ៊ុន។ឈ្មោះ ថុន រស្មី អាយុ១៧ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា។

ចំណែកម្ចាស់ទូរសព្ទ ឈ្មោះ MANIN DER SINGH អាយុ២៣ឆ្នាំជនជាតិឥណ្ឌា ស្នាក់នៅ ANOKOMAS Hotel សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ជាអ្នករកស៊ី។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕ដោយ៖វិចិត្រ