កីឡា

Arsenal ខកចិត្តក្រោយបានត្រឹមស្មើជាមួយ Wast Ham

ដោយ៖ Rith Konkea

Arsenal កំពុងមានសម្ពាធឆ្ពោះទៅកាន់ជើងឯកនៅរដូវកាលនេះ ដោយពួកគេខកចិត្តបានត្រឹមស្មើ ២-២ជាមួយ Wast Ham កាលពីយប់មិញ ។ ក្រុមរបស់លោក Mikel Arteta បាននាំមុខពីរគ្រាប់មុន ក្នុងការប្រកួត10 នាទីដំ​បូងតាមរយៈកីឡាករ Gabriel Jesus និង Martin Odegaard ប៉ុន្តែមុនចប់តង់ទី១ Wast Ham ក៏អាចតាមបាន១គ្រាប់ផងដែរ ។

នៅដើមតង់ទី២ ខ្សែបម្រើស្លាប Bukayo Saka មានឱកាសស៊ុតបាល់ប៉េណាល់ទីដើម្បីនាំមុខ 3-1 តែបែរជាស៊ុតមិនចូលទៅវិញ ខណៈដែលកីឡាករ Jarrod Bowen ជាអ្នកស៊ុតតាមស្មើ២ទល់២ឲ្យម្ចាស់ផ្ទះ ។

ក្រោយ​ចប់​ការ​ប្រកួត Saka បាន​សុំទោស​អ្នក​គាំទ្រ Arsenal តាម​រយៈ​បណ្ដាញ​សង្គម Instagram របស់ខ្លួនផងដែរ ។

គួរបញ្ជាក់ផងដែរថា នេះជាលទ្ធផលដ៏អាក្រក់មួយចំពោះក្តីសង្ឃឹមដណ្តើមពានរបស់ Arsenal ដោយពេលនេះ Manchester City កំពុងតាមពីក្រោយត្រឹមតែបួនពិន្ទុប៉ុណ្ណោះ ហើយ City នៅសល់១ប្រកួតក្នុងដៃទៀត៕