អន្តរជាតិ

ស្លាប់​១៦​នាក់ និង​របួស​៩​នាក់ ក្នុងអគ្គិភ័យឆេះ​អគារ​ស្នាក់នៅ​ទីក្រុងឌូ​បៃ អារ៉ាប់រួម

មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ និង៩នាក់បានរងរបួស ក្រោយអគ្គិភ័យបានឆាបឆេះ​អគារស្នាក់នៅមួយកន្លែងក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

កាសែតក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យទី ១៦ ខែមេសាថា មនុស្ស១៦នាក់បានស្លាប់ និង៩នាក់បានរងរបួសនៅក្នុងភ្លើងឆេះអគារលំនៅនៅទីក្រុងឌូបៃយ៉ាងពិតប្រាកដ។ កាសែតក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យដោយដកស្រង់សម្តីរបស់ក្រសួងការពារជនស៊ីវិលឌូបៃថា អគ្គិភ័យបានឆាបឆេះទៅលើអគារកម្ពស់ប្រាំជាន់ ស្ថិតនៅក្នុងសង្កាត់ Al-Ras ដែលជាផ្នែកចំណាស់បំផុតមួយនៃទីក្រុងឌូបៃប្រទេសអារ៉ាប់រួម និងជាផ្ទះរបស់កម្មករ និងពាណិជ្ជករជាច្រើននាក់ស្នាក់នៅ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងណាក៏ដោយចុងក្រោយភ្លើងត្រូវបានពន្លត់ហើយ។ “ការស៊ើបអង្កេតបឋមបានបង្ហាញថា វាបណ្តាលមកពីការខ្វះការអនុលោមតាមតម្រូវការ​សន្តិសុខនិងសុវត្ថិភាពអគារទើបបណ្តាលឱ្យមានអគ្គិភ័យ”៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា