សន្ដិសុខសង្គម

រថយន្តបុកម៉ូតូកំពុងឈប់បម្រុងឆ្លងផ្លូវ បណ្ដាលឲ្យ៤នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់៖គ្រោះថ្នាក់ដ៏រន្ធត់បង្កពីរថយន្ត បានបុកម៉ូតូកំពុងឈប់បម្រុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

មន្ត្រី​នគរបាល​ខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃ​​ទី​១៧​ ខែមេសា​នេះ​ថា​ កាលពីយប់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ករណីនេះបណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់និងម្នាក់រងរបួសធ្ងន់។

មុនកើតហេតុ ម៉ូតូមួយគ្រឿងជិះជាគ្រួសារមានប្រពន្ធនិងកូនចំនួន៥នាក់ បានឈប់បម្រុងឆ្លងផ្លូវ។ពេលនោះរថយន្តម៉ាក MG.RX5 ផ្លាកលេខ កម្ពុជា NARY7170 បើកបរដោយឈ្មោះ ញិល ឆេងកុសល អាយុ៣៣ឆ្នាំ នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។រថយន្តនេះបានបុកម៉ូតូធ្វើឱ្យស្លាប់៤នាក់ របួសធ្ងន់ម្នាក់។

អ្នកបើកម៉ូតូឈ្មោះ ណា រ៉ូ អាយុ៤១ឆ្នាំ នៅភូមិផ្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់។ប្រពន្ធឈ្មោះ សុខ គីមឡាង អាយុ៣៨ឆ្នាំស្លាប់និងកូនម្នាក់អាយុ៩ខែស្លាប់ក្នុងផ្ទៃម្តាយ។កូនស្រីឈ្មោះ ណាប៊ិនយ៉ា អាយុ៣ឆ្នាំ បានស្លាប់និងកូនប្រុសឈ្មោះ ណាប៊ិន កេត អាយុ៥ឆ្នាំរងរបួសធ្ងន់។ក្រោយហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញខេត្តពោធិ៍សាត់បានបន្តនីតិវិធី៕ដោយ៖វិចិត្រ