អន្តរជាតិ

រដ្ឋមន្រ្តីអ៊ុយក្រែនសំដែងក្តីស្អប់ខ្ពើមជាអនេកក្នុងការចរចាជាមួយរុស្ស៊ី

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនសំដែងក្តីស្អប់ខ្ពើមជាអនេក នៅក្នុងការចូលខ្លួនក្នុងកិច្ចចរចា​ជាមួយរុស្ស៊ីនៅប្រទេសបេឡារុស ដោយថាចង់ត្រឡប់មកផ្ទះវិញខ្លាំងណាស់។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ La Razon នាពេលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក​ Reznikov បានហៅវាថាជាថ្ងៃដ៏អាក្រក់បំផុត និងជាការសម្រេចចិត្តដ៏លំបាកបំផុត ដើម្បីជាផ្នែកមួយនៃគណៈប្រតិភូអ៊ុយក្រែន ដែលបានទៅប្រទេសបេឡារុសក្នុងថ្ងៃដំបូងនៃសង្រ្គាម។ លោកថា វាពិបាកណាស់ក្នុងការដែលទទួលតាមការចាត់តាំងរបស់ប្រធានាធិបតីឲ្យទៅកាន់ប្រទេសបេឡារុស ខណៈដែលលោកមានអារម្មណ៍ថាមានការស្អប់ខ្ពើមយ៉ាងខ្លាំងជាមួយជនជាតិរុស្ស៊ី។ “ហើយក្នុងនាមជាអ្នកចរចា គាត់ដឹងថានេះជាអារម្មណ៍ដែលមិនមានប្រយោជន៍ទាល់តែសោះ”។ លោកបន្តថា “វា​ជា​ការ​ដ៏​គួរ​ឲ្យ​ខ្លាច​ក្នុង​ការ​ចាប់​ដៃ​ជាមួយ​នឹង​សត្រូវ”។

តាមការកត់សម្គាល់របស់រដ្ឋមន្រ្តីអ៊ុយក្រែននេះ គោល​បំណង​នៃ​កិច្ច​ពិភាក្សា​គឺ​បង្កើត​ច្រក​របៀង​មនុស្សធម៌ ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់។ កិច្ច​ប្រជុំទាំងអស់មាន​ចំនួន​បួន ​ក្នុង​នោះ​មាន​បី​នៅ​បេឡារុស និង​មួយ​នៅប្រទេសតួកគី។ លោកបន្ថែមថា “ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​ក្នុងចំណោម​បី​ដំបូង យើង​មិន​មាន​អារម្មណ៍​សុវត្ថិភាព​ទាល់​តែ​សោះ ហើយ​ថែម​ទាំង​សង្ស័យ​ថា​យើង​នឹងមិនអាច​ត្រឡប់​មក​ផ្ទះ​វិញទៀតផង”៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា