សន្ដិសុខសង្គម

បើកទូដែកជនសង្ស័យជនជាតិចិន រកឃើញកាំភ្លើង២ដើមនិងសម្ភារពាក់ព័ន្ធមួយចំនួន

ភ្នំពេញ៖នគរបាលក្រសួងមហាផ្ទៃជាមួយនគរបាលខណ្ឌដង្កោ បានសហការបើកទូដែក​ជនសង្ស័យរកឃើញកាំភ្លើង២ដើមក្រោយបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារលុយ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខជនសង្ស័យឈ្មោះ TIAN HENG WEI អាយុ ៣៨ឆ្នាំ ជនជាតិចិន សង្ស័យករណីបង្ខាំងមនុស្សជំរិតទារលុយកាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅ។

ក្នុងនោះសមត្ថកិច្ចបានពិនិត្យឃើញទូដែកម៉ាក GOLDEN MODEL GD-110 រកឃើញកាំភ្លើងម៉ាក 20RAKI M906-T ១ដើម-បង់១ និងគ្រាប់៦គ្រាប់-កាំភ្លើងម៉ាក Lock 30 ១ដើម-បង់១ និងគ្រាប់១០គ្រាប់-លិខិតឆ្លងដែនចិន៤ក្បាល-ប្រាក់ចំនួន១.០០០ដុល្លារ។ក្រោយពិនិត្យរួច​ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់​៕ដោយ៖វិចិត្រ