សន្ដិសុខសង្គម

គ្រោះថ្នាក់ចរាចរក្នុងថ្ងៃចូលឆ្នាំបណ្តាលឱ្យ មានអ្នកស្លាប់១៨នាក់ រងរបួស៧៧នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំ៣ថ្ងៃ បណ្តាលឱ្យស្លាប់១៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៧៧នាក់។

មន្ត្រីផ្នែកចរាចរណ៍នៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៦ ខែមេសាថា រយៈពេល៣ថ្ងៃក្នុងឱកាសចូលឆ្នាំចាប់ពីថ្ងៃទី១៤-១៦មេសា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៤៣លើក បណ្តាលឱ្យស្លាប់១៨នាក់និងរបួស៧៧នាក់។គ្រោះថ្នាក់ចរាចរឆ្នាំនេះបានថយចុះបើធៀបកាលពី​ឆ្នាំមុន។

មន្ត្រីដដែលបានបន្តថា ចូលឆ្នាំថ្ងៃទី១ ត្រូវនឹងទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរបានកើតឡើង ចំនួន៦លើកស្លាប់២នាក់និងរបួស១២នាក់។ថ្ងៃទី១៥ ខែមេសា គ្រោះថ្នាក់ចរាចរចំនួន២០លើក​ស្លាប់៧នាក់និងរបួស៤៨នាក់។ថ្ងៃទី១៦ ខែមេសាគ្រោះថ្នាក់ចំនួន ១៧លើក ​ស្លាប់៩នាក់របួស១៧នាក់។ ករណីគ្រោះថ្នាក់ខាងលើមូលហេតុមកពីប្រើល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាអាកាសធាតុ៕ដោយ៖វិចិត្រ