សន្ដិសុខសង្គម

ខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ២៦៩ខ្នងនៅខេត្តស្ទឹងត្រែងរងការខូចខាត

ស្ទឹងត្រែង៖ខ្យល់កន្ត្រាក់បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៦៩ខ្នងផ្ទះ ក្នុងស្រុកចំនួន៤និងក្រុង១នៅខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី១៥ ខែមេសាកន្លងទៅ។

លោកម៉ែនគុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឱ្យដឹងថា គ្រោះធម្មជាតិដែលបានបំផ្លាញផ្ទះ២៦៩ខ្នងផ្ទះស្មើ២៧៤គ្រួសារ។ក្នុងនោះស្រុកសេសានប៉ះពាល់១១២ខ្នងផ្ទះ ស្មើនឹង ១១៧គ្រួសារនិងបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវ។

នៅស្រុកថាឡាបរិវ៉ាត់ មាន៤៣ខ្នងផ្ទះស្មើ៤៣គ្រួសារបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវ។ក្រុងស្ទឹងត្រែងប៉ះពាល់នៅសង្កាត់សាមគ្គី២០ខ្នងផ្ទះមាន២០គ្រួសារ។ក្នុងនោះបណ្ដាលឱ្យកុមារម្នាក់រងរបួសធ្ងន់។ស្រុកបុរីអូរស្វាយសែនជ័យ ៤៨ខ្នងផ្ទះ ស្មើនឹង ៤៨គ្រួសារ។ស្រុកសៀមបូក ៤៦ខ្នងផ្ទះ ស្មើនឹង ៤៦គ្រួសារ។

ក្រៅពីនោះមានករណីខ្យល់បោកបក់លិចទូកកាណូត បណ្ដាលឱ្យបាត់ខ្លួនបុរសអ្នកដំណើរម្នាក់នៅឃុំកោះព្រះ៕ដោយ៖សុខុម