សន្ដិសុខសង្គម

ក្មេងលង់ទឹកសមុទ្របាត់មួយយប់ស្អែកឡើងឃើញសពនៅជិតផ្សារក្តាម

កែប៖ក្មេងប្រុសម្នាក់បានលង់ទឹកសមុទ្របាត់ខ្លួនមួយយប់លុះថ្ងៃទី១៦ ខែមេសាប្រទះឃើញ​សាកសពនៅជិតផ្សារក្តាមក្នុងក្រុងកែប។

សមត្ថកិច្ចឱ្យដឹងថា ក្មេងប្រុសដែលលង់ទឹកសមុទ្រហើយបាត់ខ្លួននៅជិតផ្សារក្តាមក្នុងក្រុងកែប កាលពីល្ងាចថ្ងៃ១៥ បានរកឃើញហើយនៅថ្ងៃ១៦ ខែមេសា។ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ​ដែលស្លាប់បានឱ្យដឹងថា កូនរបស់គាត់ឈ្មោះ ម៉ៅ សារិទ្ធ អាយុ ១១ឆ្នាំ នៅភូមិដើមដូង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

មុនកើតហេតុ ក្មេងប្រុសបានចុះលេងទឹកសមុទ្រ ដោយសារម្តាយទំនងភ្លេចខ្លួនកូនក៏ប៉ះរលក​បក់បោកបណ្តាលឱ្យលង់បាត់ខ្លួនតែម្តង។ពេលបាត់ខ្លួនក្មេងប្រុសនោះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវកម្លាំងអាជ្ញាធរជួយស្វែងរកទាំងយប់តែរកមិនឃើញ។

លុះថ្ងៃទី១៦ ខែមេសាក៏ប្រទះឃើញសាកសពនៅជិតផ្សារក្តាមក្នុងក្រុងកែប។ក្រោយពីរកឃើញសព សមត្ថកិច្ចបានពិនិត្យរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ