អន្តរជាតិ

អ៊ុយក្រែនសុំអេស្ប៉ាញនូវប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំងអាម៉េរិកF-16

អ៊ុយក្រែនសុំអេស្ប៉ាញនូវប្រព័ន្ធការពារដែនអាកាស ព្រមទាំងយន្តហោះចម្បាំងអាម៉េរិក F-16  ក៏ប៉ុន្តែអេស្ប៉ាញមិនបានផ្តល់ការឆ្លើយតបភ្លាមៗនោះទេ។

ខណៈពេលដែលសម្ព័ន្ធមិត្តលោកខាងលិច ដឹកនាំដោយសហរដ្ឋអាម៉េរិក បាននិងកំពុងគាំទ្រអ៊ុយក្រែនជាមួយនឹងការហ្វឹកហ្វឺនយោធា និងសព្វាវុធ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បាននិយាយថា នៅតែត្រូវការបន្ថែមទៀតដើម្បីជួយបញ្ចប់ជម្លោះ​ដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ លោកបានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ Margarita Robles ថា “សម្រាប់យើង អាទិភាពទីមួយគឺការការពារដែនអាកាស”។ “ហើយយើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយន្តហោះអាកាសទំនើបនៃជំនាន់ថ្មី។ យើងចាប់អារម្មណ៍លើយន្តហោះ F-16”។ Reznikov ក៏បាននិយាយថា លោកបានស្នើសុំនូវគ្រាប់រំសេវកាំភ្លើងធំ ១៥០មិលី្លម៉ែត្រ និង១០៥មិលី្លម៉ែត្រ និងរថយន្ត amphibious ។

យ៉ាងណាក៏ដោយ លោកស្រី Robles មិនបានឆ្លើយតបនឹងការសុំសព្វាវុធទាំងនេះភ្លាមៗទេ គ្រាន់តែបានបញ្ជាក់ពីរថក្រោះប្រយុទ្ធខ្លារខិនទាំងប្រាំមួយ ដែលអេស្ប៉ាញបានសន្យានាពេលកន្លងទៅប៉ុណ្ណោះ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា