សន្ដិសុខសង្គម

រថយន្តទំនើប២គ្រឿងបុកគ្នាដាច់កង់រួចជ្រុលធ្លាក់ផ្លូវខូចខាតយ៉ាងដំណំ

​ភ្នំពេញ​៖រថយន្តឡិចស៊ីសRX300 បុកជាមួយរថយន្តតូយូតាព្រូស បណ្តាលឱ្យរថយន្តព្រូសដាច់កង់ រីឯឡិចស៊ីសជ្រុលធ្លាក់ផ្លូវរងការខូចខាតយ៉ាងដំណំទាំង២គ្រឿង។គ្រោះថ្នាក់នេះបានកើតឡើងនៅ​ផ្លូវ​៣០ម៉ែត្រ​ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​​​​​​​​​​​​ កាលពីយប់ថ្ងៃទី១២ ខែមេសា​។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុរថយន្ដ​ម៉ាក​ Toyota Prius ផ្លាកលេខ​ភ្នំពេញ​ 2BI-2843 បើកតាមផ្លូវ៣០ម៉ែត្រ​ពីកើតទៅលិច​។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្ដ​ឡិចស៊ីស​ RX300 ផ្លាកលេខ​ភ្នំពេញ​ 2AR-5475 បើកយ៉ាងលឿនមកពីក្រោយជ្រុលបុករថយន្ត​Prius ពីចំហៀងបណ្ដាលឱ្យដាច់កង់ម្ខាង​ រីឯរថយន្តឡិចស៊ីសជ្រុលធ្លាក់ចូលប្រឡាយ​រងការខូចខាតយ៉ាងដំណំ។ក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

បន្ទាប់មកសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានចុះយករថយន្ដទាំង២គ្រឿងទៅទុកនៅ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ដើម្បី​ដោះ​ស្រាយ​​ពេល​ក្រោយ​៕ដោយ៖វិចិត្រ