អន្តរជាតិ

បុរសម្នាក់ប្រើម្រាមដៃតែ៤លើកខ្លួននិងទះដៃបានច្រើនដងបំផុត

ដោយ៖សហការី

បុរសជនជាតិចិនម្នាក់មានទេពកោសលក្នុងការខ្ទាស់ម្រាមដៃបួននៃដៃទាំងពីរដាក់លើគ្នាហើយទះដៃទាំងសងខាងក្នុងរយៈពេលមួយនាទីបានចំនួន ២២ដងជាប់ៗគ្នា ក្លាយជាជើងឯក Guinness World Records។

Zhang Yuxuan មកពីប្រទេសចិនបានជាប់ក្នុងកំណត់ត្រាជាជើងឯកពិភពលោក គឺជាកីឡាករវ័យ ២១ឆ្នាំដែលកំពុងសិក្សានៅមហាវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសអាកាសចរណ៍ Shaanxi Aviation។ កាលនៅអាយុ ១៣ឆ្នាំ គាត់បានសម្រេចចិត្តហ្វឹកហាត់ការពត់ដៃរបស់គាត់នៅផ្ទះ ដោយយកអស់កម្លាំងកាយនឹងកម្លាំងចិត្តហ្វឹកហាត់កាច់ពត់វាបន្តិចម្តងៗ។ នៅក្នុង​ឆ្នាំ​សិក្សាទី​ពីរ​ក្នុងវិទ្យាល័យគាត់​បាន​ចាប់​ផ្ដើម​ខិតខំពត់​ម្រាម​ដៃឡើង​ ដោយធ្វើត្រាប់តាម​​ភាពយន្ត​កុងហ្វូដែលគាត់ធ្លាប់ឃើញ ហើយ​មិន​យូរ​ប៉ុន្មាន​គាត់​អាច​ធ្វើ​បាន ១០ដង​ជាប់ៗ​គ្នា។

Zhang បាននិយាយថា “ខ្ញុំបានហ្វឹកហាត់ខ្លួនឯងដោយត្រាប់តាមការមើលវីដេអូលើអ៊ីនធឺណិត។ ភ្លាមៗនោះខ្ញុំគិតថាគ្មាននរណាម្នាក់បានបង្ហាញពីការកាច់ម្រាមដៃត្រួតលើគ្នា ហើយទះដៃនៅក្នុងពេលតែមួយនោះទេ។ “កាលខ្ញុំនៅក្មេង ខ្ញុំបានមើលកម្មវិធីទូរទស្សន៍ Guinness China Night ដូច្នេះខ្ញុំគិតថា ចំណាត់ថ្នាក់ Guinness World Records គួរតែជាគោលដៅសម្រាប់រូបខ្ញុំ”។

ស្រាប់តែនៅខែមីនា ឆ្នាំ ២០២២ Zhang បានជួប Zhang Shuang ដែលជាម្ចាស់ពានរង្វាន់ Guinness World Records រដូវកាលមុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ Zhang Shuang គឺជាអ្នកសរសេរប្លុកកីឡាម្នាក់ ដែលទទួលបានតំណែងជើងឯក Handstand ជាប់ៗគ្នា ហើយមានចិត្តណែនាំ Zhang ឲ្យឆ្លងកាត់បទពិសោធន៍ដើម្បីទទួលបានតំណែងជាជើងឯក GWR៕