សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យករណីរំលោភសេពសន្ថវៈកូនស្រីបង្កើតទៅតុលាការ

បន្ទាយមានជ័យ​៖កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែមេសា បានបញ្ជូនជនសង្ស័យករណីរំលោភសេពសន្ថវៈកូនស្រីបង្កើតទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី១១​ ខែមេសា​ កម្លាំងអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឃាត់ជនសង្ស័យម្នាក់​ពីបទរំលោភសេពសន្ថវៈលើកូនស្ត្រីបង្កើតដែលប្រព្រឹត្តកាលពីថ្ងៃទី៥-៦ ខែមេសាកន្លងទៅនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ជនសង្ស័យ​ឈ្មោះ ទសឌ អាយុ៣៥ឆ្នាំ ។ក្មេងស្រីរងគ្រោះឈ្មោះអាយុ១១ឆ្នាំ ​ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីអាយុ៩ឆ្នាំរហូតដល់​លើកចុងក្រោយរំលោភនៅថ្ងៃទី៥-៦ ខែមេសានេះ។

ក្រោយបានទទួលពាក្យបណ្ដឹងពីអ៊ំបង្កើតរបស់នាង កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យជាឪពុកយកទៅសាកសួរ។ជនសង្ស័យបានបដិសេធមិនព្រមទទួលស្គាល់កំហុស ដែលកូនស្រីចោទថានាំនាងទៅមុជទឹក រួចចាប់រំលោភរូបនាងនៅបន្ទប់ទឹកនាពេលចុងក្រោយនោះទេ។ប៉ុន្តែទោះយ៉ាងណាជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ