អន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌាថាខ្លាធំកើនឡើងច្រើនពីមុនមានតែ៩ក្បាល

លោក Narendra Modi ថា ពូជសត្វខ្លាធំដែលមានការព្រួយបារម្ភនឹងជិតផុតពូជ ពេលនេះមានការ​កើនឡើងដល់ជាង៣ពាន់ក្បាលក្រោយអភិរក្សជាង៥០ឆ្នាំ ដែលពីមុនមានត្រឹមតែ៩ក្បាលប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់ Al Jazeera កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣បានឲ្យដឹងថា ចំនួនសត្វខ្លានៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៣,១៦៧ក្បាល ក្នុងឆ្នាំ ២០២២ នេះបើយោងតាមជំរឿនចុងក្រោយបំផុតដែលផ្សព្វផ្សាយដោយនាយករដ្ឋមន្ត្រី Narendra Modi ក្នុង ខណៈដែលប្រទេសនេះបានប្រារព្ធខួបទី ៥០ឆ្នាំនៃគម្រោងអភិរក្សសត្វខ្លា។ ចាប់តាំងពីឆ្នាំ ២០០៦ មកដល់ឆ្នាំ ២០១៨ ចំនួនសត្វខ្លាបានកើនឡើងស្ទើរតែទ្វេដង រហូតដល់ ២,៩៦៧ ក្បាល ហើយតួលេខនេះមានលើសពី ៣,០០០ ក្បាល នេះបើយោងតាមទិន្នន័យជំរឿនដែលបានចេញផ្សាយនៅក្នុងប្រទេសឥណ្ឌា។

លោក Modi បាននិយាយនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Mysuru ក្នុងរដ្ឋ Karnataka ភាគខាងត្បូង ដែលគាត់បានចេញជារបាយការណ៍ផ្សព្វផ្សាយថា “វាជាជោគជ័យមួយដែលមិនត្រឹមតែសម្រាប់ប្រទេសឥណ្ឌាប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែ”។ គម្រោងអភិរក្សសត្វខ្លា បានចាប់ផ្តើមនៅឆ្នាំ ១៩៧៣ បន្ទាប់ពីមានជំរឿនសត្វខ្លាធំគេបានរកឃើញថា ខ្លាក្នុងប្រទេសឥណ្ឌានឹងផុតពូជយ៉ាងឆាប់រហ័សតាមរយៈការបាត់បង់ទីជម្រកនឹងការបរបាញ់ដែលមិនមានការគ្រប់គ្រង។

ការកើនឡើងនៃការប្រមាញ់ និងការសម្លាប់ដោយសាការសងសឹករបស់ប្រជាជននៅក្នុងតំបន់។ ពូជខ្លាដែលគេត្រៀមបម្រុងបានកើនឡើងដល់ ៥៣ក្បាល ដែលពីមុនមានត្រឹមតែ ៩ក្បាល ក្នុងពេលដែលមានការចាប់ផ្តើមអភិរក្សសត្វខ្លាឡើងវិញ៕