សន្ដិសុខសង្គម

ជិះម៉ូតូដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្ដាល៖គ្រោះថ្នាក់ចរាចរដោយមនុស្សប្រុសស្រី បានជិះម៉ូតូបុករថយន្តពីក្រោយហើយដួលខ្ទាត ចូលក្រោមកង់រថយន្តមួយគ្រឿងទៀតបណ្តាលឱ្យកិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះ បានកើតឡើងនៅមុខអនុវិទ្យាល័យបន្ទាយដែក លើផ្លូវជាតិលេខ១ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១២ ខែមេសា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញម៉ូតូម៉ាកហុងដាឌ្រីមមានប្រុសស្រីជិះឌុបគ្នា ធ្វើដំណើរពី ភ្នំពេញទៅស្រុកកំណើតឯខេត្តស្វាយរៀង។មកដល់កន្លែងខាងលើបានបុករថយន្ត មួយគ្រឿងកំពុងចតលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យម៉ូតូដួលខ្ទាតមនុស្សទៅម្ខាងផ្លូវ។

ជួនពេលនោះមានរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកមកពីមុខកិនមនុស្សបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងស្រ្តីម្នាក់រងរបួសធ្ងន់ត្រូវគេបានជួយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ចំណែកសពត្រូវក្រុម គ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ