សន្ដិសុខសង្គម

ឃុំជនសង្ស័យជនជាតិចិន២នាក់ធ្វើទារុណកម្មជំរិតទារលុយពីចិនដូចគ្នា

ភ្នំពេញ៖តុលាការភ្នំពេញ នៅថ្ងៃទី១៣ ខែមេសានេះបានសម្រេចឃុំខ្លួនជនសង្ស័យជាតិចិន២នាក់ ករណីធ្វើទារុណកម្មដើម្បីជំរិតទារលុយពីចិនដូចគ្នា។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមេសា សមត្ថកិច្ចបានបញ្ជូនបុរសចិន២នាក់នេះទៅតុលាការពាក់ព័ន្ធការធ្វើទារុណកម្មចាប់ជំរិតទារលុយ ដោយយកខ្សែចងដៃ-ចងជើង-យកស្រោមជើងញ៉ុកមាត់និងយកស្កុតរំក្បាលនិងប៉ងសម្លាប់ លើចិនដូចគ្នា។

ជនសង្ស័យឈ្មោះ Ma Jian Donco អាយុ៣៨ឆ្នាំនិងឈ្មោះ Wanco YonFu អាយុ៤២ឆ្នាំ។អ្នកទាំង២នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ចំណែកឯជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ជនជាតិចិន២នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនកាលពីយប់ថ្ងៃទី៦ ខែមេសា នៅបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ និងបានរំដោះជនរងគ្រោះជាជនជាតិចិនបានម្នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រង់ចាំបើកសវនសការពេលក្រោយ៕ដោយ៖វិចិត្រ