សន្ដិសុខសង្គម

រថយន្តតាក់ស៊ីពេលចូលបន្ទប់ទឹកម្ចាស់ភ្លេចដកសោចោរលួចបើករត់បាត់

កំពង់ធំ៖រថយន្តតាក់ស៊ីដឹកអ្នកដំណើរតែម្នាក់បានឈប់ចាក់សាំង នៅពេលចូលបន្ទប់ទឹក​ម្ចាស់ភ្លេចដកសោ ត្រូវចោរជាភ្ញៀវបានលួចបើករត់បាត់តែម្តង។

ម្ចាស់បានប្រាប់ថា រថយន្តដែលចោរលួចម៉ាកតូយូតាហៃឡិនឌ័រ ផ្លាកលេខភ្នំពេញ 2Y 1102  កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣នេះ ខណៈពេលរូបគាត់ដឹកអ្នកដំណើរម្នាក់ចេញពីខេត្តសៀមរាបឆ្ពោះទៅទីក្រុងភ្នំពេញ។លុះមកដល់ស្ថានីយប្រេងមួយនៅក្នុងស្រុកសន្ទុក ម្ចាស់បានចូលចាក់សាំង រួចក៏ហួសទៅបន្ទប់ទឹកដោយមិនបានដកសោ ត្រូវភ្ញៀវម្នាក់នៅលើរថយន្តនោះបានលួចបើកចេញទៅបាត់។

ក្រោយមានហេតុការណ៍កើតឡើង បុរសម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយស្វែងរក​រថយន្តនិងចាប់ជនសង្ស័យយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ