អន្តរជាតិ

ស្ត្រីម្នាក់លែងរងការរិះគន់ និងខ្មាសអៀនហើយទោះមិនពាក់អាវទ្រនាប់នៅទីសាធារណៈ

ដោយ៖ សហការី

នារីវ័យ ២៩ឆ្នាំម្នាក់លែងរងការរិះគន់ និងខ្មាសអៀនទៀតហើយ ទោះមិនពាក់អាវទ្រនាប់ នៅទីសាធារណៈក៏ដោយ ក្រោយនាងបានវះកាត់សុដន់ចេញពីរាងកាយ។

បើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣បានឲ្យដឹងថា នារីខាងលើមានឈ្មោះ Stephanie Germino មកពីរដ្ឋ Florida មានការផ្លាស់ប្តូរហ្សែន BRCA1 របស់នាង គឺដោយសារ ៨៧ភាគរយនាងមានការវិវត្តទៅជាជំងឺមហារីកសុដន់។ ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ នាងក៏សម្រេចចិត្តធ្វើការវះកាត់សុដន់របស់នាង ដោយរូបគេបានធ្វើការវះកាត់ចំនួនពីរដងហើយក៏មិនដាក់សុដន់សិប្បនិមិត្តឡើងវិញនោះដែរ។

ឥឡូវនេះរឿងរបស់នាងបានផ្ទុះឡើងដោយមានអ្នកចូលមើលជាង ១.៥ លាននាក់នៅលើ TikTok និងអ្នកកំពុងប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ដើម្បីចែករំលែករឿងរ៉ាវរបស់នាង ជាផ្នែកមួយបង្កើនការយល់ដឹងអំពីវិធីលម្អិតស្តីពី “សេរីភាព” បែបថ្មីមួយរបស់នាង។

នៅក្នុងឃ្លីបវីដេអូ YouTube ដែលត្រូវបានបង្ហោះឡើង Shera ដែលជាវេទិកាឌីជីថលដាស់តឿនដល់ការផ្តល់សិទ្ធិជូនស្ត្រីភេទ។ ស្ត្រីវ័យ ២៩ឆ្នាំម្នាក់នេះបានបង្ហាញឲ្យឃើញថា នាងមានការជឿជាក់លើរាងកាយរបស់ខ្លួនច្រើនជាងមុនពេលវះកាត់។

Stephanie បានបង្ហាញពីសភាវៈវិជ្ជមានលើការវះកាត់ចំនួនពីរដង ហើយនាងមានសេរីភាពមិនចាំបាច់ពាក់អាវទ្រនាប់ និងអាចពាក់អាវវាលបាននៅតាមទីសាធារណៈថែមទៀតផង។ ម្តាយនាងបានប្រាប់ថា “នាងជឿជាក់លើរាងកាយ ១០០%  មុនពេលដែលនាងធ្វើការវះកាត់ ព្រោះនាងមិនដែលស្រលាញ់សុដន់របស់នាងតាំងពីពេលដែលនាងមានជំងឺមកម៉្លេះ”។ ស្រ្តីរូបនោះនិយាយថា “សុដន់មិនមែនជាប្រភេទបង្ហាញពីភាពជាស្ត្រីរបស់ខ្ញុំនោះទេ ហើយខ្ញុំត្រូវបានគេមើលឃើញថា ខ្ញុំបានបង្ហាញវានៅតាមទីសាធារណៈ ហើយក៏គ្មាននរណាម្នាក់រករឿងខ្ញុំ ថាជាមនុស្សគ្មានកេរខ្មាសនោះដែរ គឺវាមានភាពវិជ្ជមានសម្រាប់ខ្ញុំជានិច្ច”។

Stephanie បាននិយាយដូច្នេះថា នាងមានសេចក្តីរីករាយ​ជា​ខ្លាំងនៅពេល​ដែល​នាងបាន​ដោះអាវទ្រនាប់​ចេញ បើ​ទោះ​ជា​នាង​ត្រូវ​ប្រើ​ពេល​​ដើម្បី​សម្រប​ខ្លួនជាមួយនឹងរាង​កាយ​ថ្មីមួយ​រយៈ​ក៏​ដោយ៕