សន្ដិសុខសង្គម

រថយន្តទំនើបកំពុងបើកបរត្រូវភ្លើងបានឆាបឆេះខូចខ្ទេចកំណាត់មុខ

ភ្នំពេញ​៖​រថយន្តលុចស៊ីសRX 330 ពេលកំពុងបើកបរ ស្រាប់តែភ្លើងបានឆាបឆេះ បណ្តាលឱ្យខូចផ្នែកខាងមុខយ៉ាងដំណំ ក្រោយមកមានកម្លាំងពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១១ ខែមេសា។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីស RX330​ តាមផ្លូវបេតុងពីលិចទៅកើត ។មកដល់កន្លែងខាងលើស្រាប់តែមានភ្លើងឆា​បឆេះបង្កការភ្ញាក់ផ្អើលតែម្តង។

ពេលមានអាសន្នម្ចាស់បានបើកទ្វារចុះរត់ចេញហៅឱ្យគេជួយ ត្រូវបានអ្នកដំណើរនាំគ្នាជួយ គាស់គម្របខាងមុខនិងមានរថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌពោធិ៍សែនជ័យ១គ្រឿងមកជួយអន្តរាគមន៍ដើម្បីបាញ់ទឹកពន្លត់ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ រីឯរថយន្តខូចខ្ទេចខ្ទីមួយកំណាត់មុខ៕ដោយ៖វិចិត្រ