សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យរំលោភសេពសន្ថវៈលើក្មេងស្រីទៅតុលាការ

កណ្ដាល៖បន្ទាប់ពីមានបណ្តឹងពីឪពុកម្ដាយ សមត្ថកិច្ចបានស្រាវជ្រាវចាប់បុរសម្នាក់ ក្រោយផឹកស្រាស្រវឹងហើយជិះម៉ូតូឌុបក្មេងស្រីចូលទៅក្នុងព្រៃ រួចរំលោភបានសម្រេច​ត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ករណីនេះបានកើតឡើងនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១០ ខែមេសា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រិទ្ធ ថារ៉ង អាយុ១៥ឆ្នាំ នៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ នៅខេត្តកណ្ដាល។

មុនកើតហេតុ ជនសង្ស័យបានមកអង្គុយផឹកស្រាជាមួយឪពុកនាងរងគ្រោះដោយមានគ្នាទាំងអស់​ចំនួន៦នាក់។បន្ទាប់ពីផឹកស្រាស្រវឹង ឪពុកបានប្រើឱ្យនាងរងគ្រោះយកម៉ូតូឌុបជនសង្ស័យទៅផ្ទះវិញ​ដោយបុរសនោះជាអ្នកឌុប។លុះមកដល់កណ្តាលផ្លូវ ស្រាប់តែជនសង្ស័យបានជិះម៉ូតូចូលទៅក្នុងព្រៃ​ឈប់ម៉ូតូ រួចខ្ទប់មាត់ក្មេងស្រីមិនឱ្យស្រែក។

បន្ទាប់មកជនសង្ស័យក៏បានគំរាមហើយចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។ពេលត្រឡប់ដល់ផ្ទះវិញ នាងបានរៀបរាប់រឿងរ៉ាវថាឈ្មោះ រិទ្ធ ថារ៉ង បានចាប់រំលោភខ្លួន​ប្រាប់ឪពុកម្ដាយតែម្តង៕ដោយ៖វិចិត្រ