សន្ដិសុខសង្គម

ឆេះផ្ទះ១ខ្នង,ស្ថានីយប្រេង១ ៖ បុរសម្នាក់ស្លាប់និងខូចខាតជាច្រើន

ស្វាយរៀង៖អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង និងស្ថានីយប្រេង១បណ្ដាលឱ្យបុរសមា្នក់ស្លាប់និងខូចខាត ទ្រព្យសម្បត្តិជាច្រើន កាលពីយប់ថ្ងៃទី១១ ខែមេសា។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង និងស្ថានីយប្រេង១ ត្រូវកម្លាំងសង្គ្រោះនិងបង្ការពន្លត់អគ្គិភ័យនៃនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងខេត្តស្វាយរៀង ជាមួយនោះមានកម្លាំងមូលដ្ឋានចុះជួយអន្តរាគមន៍ពន្លត់។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្តាលឱ្យផ្ទះ១ខ្នងនិងស្ថានីយប្រេងសង់អំពីដែកប្រក់ស័ង្កសីឆេះអស់ទាំងស្រុង។ម្ចាស់ឈ្មោះជា ពៅ អាយុ៥៣ឆ្នាំ នៅភូមិឃុំខាងលើបានស្លាប់។

សម្ភារខូចខាតមាន៖ ម៉ាស៊ីនចាក់សាំង១គ្រឿង-សាំង៥០ប៊ីដុងនិង៤ធុង-ប្រាក់រៀល២០០.០០០រៀល-គ្រែដេក២-តុដែក១-កៅអី៥-សម្ភារចាប់ហួយមួយចំនួនធំ។ពេលភ្លើងកំពុងឆេះសមត្ថកិច្ចបានចេញរថយន្តបាញ់ទឹកភ្លើងក៏រលត់នៅយប់ថ្ងៃដដែល។

ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយសមត្ថកិច្ចបាន បញ្ជាក់ថា មូលហេតុមកពីឆ្លងចរន្តអគ្គិសនី។ចំណែកទំហំនៃការខូចខាតមន្ត្រីអាជ្ញាធរកំពុងសាកសួរ៕ដោយ៖វិចិត្រ