អន្តរជាតិ

កាណាដាសន្យាផ្តល់កាំភ្លើងវែងជាង២ម៉ឺនដើម កាំភ្លើងយន្តរាប់សិប និងគ្រាប់រំសេវថ្មីដល់អ៊ុយក្រែន

កាណាដាប្រកាសសន្យាផ្តល់ជំនួយយោធាថ្មីរួមមានកាំភ្លើងវែងជាង២ម៉ឺនដើម កាំភ្លើងយន្តរាប់សិបគ្រឿង ព្រមទាំងគ្រាប់រំសេវជាច្រើនទៀតដល់អ៊ុយក្រែន។

យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា ការប្រកាសជំនួយនេះធ្វើឡើងនៅពេលដែលលោក Trudeau នាយករដ្ឋមន្រ្តីកាណាដា  បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal នៅទីក្រុង Toronto កាលពីថ្ងៃអង្គារទី ១១ ខែមេសា ឆ្នាំ២០២៣។ ក្រោយជំនួបរួច ខាងនាយករដ្ឋមន្រ្តីកាណាដា បានមានប្រសាសន៍ថា ទីក្រុង Ottawa នឹងបញ្ជូនកាំភ្លើងវែងវាយប្រហារចំនួន ២១,០០០ ដើម កាំភ្លើងយន្ត ៣៨ ដើម និងគ្រាប់រំសេវចំនួន ២,៤ លានគ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីចំនួន ១៤ នាក់ អង្គភាពចំនួន ៣៤ អង្គភាពចំនួន ៩ ដែលជាប់ទាក់ទងនឹងវិស័យហិរញ្ញវត្ថុបេឡារុស ដើម្បីដាក់សម្ពាធបន្ថែមទៀតដល់ “អ្នកបើកដំណើរការនៅក្នុងប្រទេសបេឡារុស” របស់រុស្ស៊ីរួមទាំងគោលដៅសន្តិសុខដែលភ្ជាប់ទៅនឹង​ទាហានស៊ីឈ្នួល Wagner Group ផងដែរ។

លោក​បាន​បន្តមានប្រសាសន៍​ទៀតថា “យើង​នឹង​បន្ត​ជួយ​អ៊ុយក្រែន​ជាមួយ​នឹង​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវ​ការ​ឲ្យ​បាន​យូរ​តាម​ការ​ចាំបាច់”។  យោងតាមគេហទំព័ររដ្ឋាភិបាលកាណាដា  ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២មក ប្រទេសកាណាដាបានសន្យាផ្តល់ជំនួយយោធាជាង ១ ពាន់លានដុល្លារហើយដល់​ប្រទេសអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា