សន្ដិសុខសង្គម

រថយន្តមួយបត់រថយន្តមួយបុកបណ្តាលឱ្យក្រឡាប់រងរបួសធ្ងន់៤នាក់

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរវាងរថយន្តតាកូម៉ាបានបត់ ត្រូវរថយន្តឡិចស៊ីសបើក​ក្នុងល្បឿនលឿនបានបុកពេញទំហឹង បណ្តាលឱ្យតាកូម៉ាក្រឡាប់ផ្ងារកង់រងរបួសធ្ងន់៤នាក់។

ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ឋិតក្នុងភូមិអូរញ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែមេសា។

សាក្សីបានឱ្យដឹងថា មុនករណីនេះកើតឡើងរថយន្តតូយូតាតាកូម៉ាផ្លាកលេខសៀមរាប2B.8706 ដឹកគ្រឿងសំណង់បានបើកលើផ្លូវជាតិលេខ៥ពីត្បូងទៅជើង។

មកដល់កន្លែងខាងលើរថយន្តនេះបានបត់ ស្រាប់តែរថយន្តឡិចស៊ីសRX.300 ផ្លាកលេខសៀមរាប2C.8056 ដឹកពលករខ្មែរមកពីព្រំដែនទៅស្រុកក៏បានបុកចំពាក់កណ្តាលបណ្តាលឱ្យ តាកូម៉ាក្រឡាប់ រងរបួសធ្ងន់៤នាក់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់មកនគរបាលចរាចរណ៍ បានចុះពិនិត្យវាស់វែងហើយរថយន្តទាំង២គ្រឿងទៅទុក​នៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ