អន្តរជាតិ

ព្យុះខ្សាច់, ការបំពុលដ៏គ្រោះថ្នាក់នឹងត្រឡប់មកវាយប្រហារទីក្រុងប៉េកាំងនៅថ្ងៃពុធសប្តាហ៍នេះ

ព្យុះខ្សាច់ និងការបំពុលខ្យល់ដ៏គ្រោះថ្នាក់ត្រូវបានគេព្យាករណ៍ថានឹងត្រឡប់មកវាយប្រហារខ្លាំង លើទីក្រុងប៉េកាំងប្រទេសចិនជាថ្មីនៅថ្ងៃពុធសប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ព្យុះខ្សាច់ដ៏ក្រាស់នឹងវាយលុកទីក្រុងប៉េកាំង និងខេត្តមួយចំនួនក្បែៗគ្នានៅថ្ងៃពុធទី ១២ ខែមេសា ឆ្នាំ២០២៣ ហើយអ្នកព្យាករណ៍របស់ចិនបានណែនាំពលរដ្ឋអំពីគ្រោះថ្នាក់ផ្លូវដង្ហើម និងការមើលឃើញមិនច្បាស់នៅពេលធ្វើដំណើរបើកបរ។ ក្រុមអ្នកព្យាករណ៍បានចេញការព្រមានអំពីអាកាសធាតុពណ៌ខៀវសម្រាប់ព្យុះខ្សាច់។ ខណៈដែល​ពណ៌​ខៀវនេះជាកម្រិត​ធ្ងន់ធ្ងរ​បំផុត​ក្នុងចំណោមការព្រមានពណ៌សំខាន់ៗចំនួន៤។

យោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលតាមដានបរិស្ថាន និងបរិស្ថានក្រុងប៉េកាំង បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ ផ្សែងអ័ព្ទ និងពពកពណ៌ប្រផេះអាចត្រូវបានគេមើលឃើញគ្របដណ្តប់ ទីក្រុងប៉េកាំងបណ្តើរៗ ហើយសន្ទស្សន៍គុណភាពខ្យល់តាមពេលវេលាជាក់ស្តែងរបស់ទីក្រុង គឺស្ថិតក្នុងកម្រិតនៃការបំពុលយ៉ាងធ្ងន់ធ្ងរ។ ក្រុមសង្កេតការណ៍ឧតុនិយមកណ្តាលបាននិយាយថា ខេត្តចំនួនដប់របស់ចិន រួមមានត្រួសៗដូចជា Shaanxi, Shanxi, Hebei, Shandong, Jiangsu, Anhui, Henan និង Hubei, នឹងរងផលប៉ះពាល់ដោយព្យុះខ្សាច់ និងធូលីធំៗរហូតដល់ព្រឹកថ្ងៃពុធ។

មន្ត្រីរដ្ឋាភិបាលចិននៅក្រសួងបរិស្ថាន និងបរិស្ថាន បាននិយាយកាលពីពេលថ្មីៗនេះថា ចំនួនព្យុះខ្សាច់ឥឡូវនេះកើនឡើង ៤ ដងច្រើនជាងកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជាផលវិបាកនៃការកើនឡើងសីតុណ្ហភាព និងភ្លៀងធ្លាក់ទាបនៅតំបន់វាលខ្សាច់ភាគខាងជើង ប្រទេសចិន និងប្រទេសម៉ុងហ្គោលីដែលនៅជិតខាង៕

ប្រភព៖  REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា