សន្ដិសុខសង្គម

បញ្ជូនចិន២នាក់ចាប់ជំរិត,ធ្វើទារុណកម្មប៉ងសម្លាប់លើចិនដូចគ្នាទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែមេសា បានបញ្ជូនបុរសចិន​២នាក់សង្ស័យចាប់ជំរិត ធ្វើទារុណកម្មនិងប៉ងសម្លាប់លើចិនដូចគ្នាទៅតុលាការ។

សមត្ថកិច្ចបានបញ្ជាក់ថា ការបញ្ជូនបុរសចិន២នាក់ទៅតុលាការនេះ ដើម្បីសាកសួរពាក់ព័ន្ធការចាប់ជំរិត ដោយយកខ្សែចងដៃ-ចងជើង-យកស្រោមជើងញ៉ុកមាត់និងយកស្កុតរំក្បាលប៉ងសម្លាប់លើចិនដូចគ្នា។ ជនសង្ស័យឈ្មោះ Ma Jian Donco អាយុ៣៨ឆ្នាំ និងឈ្មោះ Wanco YonFu អាយុ៤២ឆ្នាំ។អ្នកទាំង២នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ចំណែកឯជនរងគ្រោះត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

ប្រភពដដែលបានបន្តថា ជនជាតិចិន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន​កាលពីយប់ថ្ងៃទី៦ ខែមេសា នៅបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ និងបានរំដោះជនរងគ្រោះ​ជាជនជាតិចិន​បានម្នាក់។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ស្ថិតនៅក្រោមចំណាត់ការរបស់តំណាង​អយ្យការភ្នំពេញកំពុងសាកសួរតាមនីតិវិធី៕ដោយ៖វិចិត្រ