សន្ដិសុខសង្គម

ត្រៀមនាំចិន២នាក់ជាមួយគ្រឿងញៀនជាង២០០កញ្ចប់ទៅតុលាការ

ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពក្រុង និងកម្លាំងនគរបាលខេត្តព្រះសីហនុ បានត្រួតពិនិត្យឆែកឆែរអាវុធជាតិផ្ទុះ ក៏ឃើញគ្រឿងញៀនជាង២០០កញ្ចប់ ក្នុងរថយន្តជនជាតិចិន២នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឱ្យដឹងថា កាលពីយប់ថ្ងៃ១០ ខែមេសា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ​ និងនគរបាលបានត្រួតពិនិត្យ​ និង​ឆែកឆេរអាវុធជាតិផ្ទុះ​តាមផ្លូវ។ពេលនោះកម្លាំងបានត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រផ្លាកលេខ​ភ្នំពេញ​ 2BU-1278​ បើកបរដោយបុរសចិននិងអ្នករួមដំណើរម្នាក់។

សមត្ថកិច្ចបានរកឃើញគ្រឿងញៀនមួយចំនួនធំលាក់ទុកក្នុងរថយន្តនេះ។ក្នុងនោះមានកញ្ចប់ពណ៌ខៀវរូបទំពាំងបាយជូរ​ crispy fruit ចំនួន២០០កញ្ចប់​-កញ្ចប់រូបតុក្កតា១៥កញ្ចប់ -កញ្ចប់ពណ៌ខ្មៅ១០កញ្ចប់និងម្សៅក្រាម១កញ្ចប់ ។

ក្រោយពីឆែកឆេររួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនទាំង២នាក់​ ជាមួយវត្ថុតាង​ហើយនាំយកទៅសាកសួរបន្ថែមនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ