អន្តរជាតិ

ជនជាតិស៊ុយអែតម្នាក់កាច់តាមសន្លាក់លើរាងកាយឮរហូត៤៦ជាប់គ្នា

ដោយ៖ សហការី

បុរសជនជាតិស៊ុយអែតម្នាក់កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់បានកាច់តាម​សន្លាក់លើរាងកាយរបស់គាត់លាន់ឮរហូត៤៦ជាប់គ្នាបំបែកកំណត់ត្រាពិភពលោក។

Olle Lundin មានអាយុ ២៣ឆ្នាំ ជនជាតិស៊ុយអែត បានបំបែកឯតទគ្គកម្មលើការបំបែកសន្លាក់​ជាបន្តបន្ទាប់​ផ្សេងៗគ្នា។ គាត់បានបំបែកសន្លាក់ចំនួន ៤៦កន្លែងជាប់ៗគ្នានៅក្នុងខ្លួនរបស់គាត់ ធ្វើឲ្យគាត់បំបែកកំណត់ត្រាថ្មី លើអ្នកជាប់កំណត់ត្រាចាស់។ ដោយពីមុនគេបានត្រឹមតែ ៤០កន្លែង ដែលជាកំណត់ត្រារបស់ Kamal Pokhrel ជនជាតិនេប៉ាល់ នៅក្នុងខែធ្នូ ឆ្នាំ ២០២២។

Olle មានការរៀបចំ “បន្តិចបន្តួច” ដើម្បីបំបែកកំណត់ត្រាពិភពលោកមួយនេះ គឺថាគាត់បានធ្វើការបំបែក​សន្លាក់តាមលំដាប់ផ្សេងៗគ្នាជារៀងរាល់ថ្ងៃអស់រយៈពេលជាងមួយខែទើបអាចបំបែកកំណត់ត្រាលំដាប់ពិភពលោក។ នៅថ្ងៃដែលត្រូវធ្វើជាផ្លូវការ Olle បានផ្អាកធ្វើចលនាភ្លាមៗ ដើម្បីជៀសវាងមិនឲ្យសន្លាក់​ប្រេះចេញមុនពេលប្រកួតជាផ្លូវការ។ គេត្រូវប្រើពេលមិនលើសពី៣វិនាទី ដើម្បីធ្វើឲ្យសន្លាក់នីមួយៗ​មានគម្លាត។ ប្រសិនបើសន្លាក់មិនប្រេះចេញក្នុងគ្រាដំបូងទេ អ្នកប្រកួតប្រជែងត្រូវតែផ្លាស់ទីទៅផ្នែក​បន្ទាប់ទៀត។

Olle បានប្រើពេលជាច្រើនម៉ោងដើម្បីរកវិធី “ដ៏ល្អឥតខ្ចោះ”គាត់បាននិយាយថាការធ្វើនៅក្នុង​ខណៈពេលដែលមានការប្រេកួតប្រជែងដ៏តានតឹងគឺពិតជាពិបាកជាងការរំពឹងទុក។ ជនជាតិស៊ុយអែតម្នាក់នេះបន្តថា មិន​បណ្តោយ​ឱ្យមាន​សម្ពាធ​មក​លើ​គាត់នោះទេក្នុងខណៈ​ដែល​គាត់​បាន​បំបែក​កំណត់​ត្រា​មុន​ដោយ​សាការ​បំបែកសន្លាក់បានជោគជ័យ​ចំនួន​ប្រាំមួយ​។ Olle ចាប់​ផ្ដើម​កាច់​ម្រាម​ដៃ​ដូចកាលដែលគាត់ធ្លាប់ធ្វើវាកាលនៅ​ពីក្មេង​អាយុ​ប្រហែល​ប្រាំមួយ​ឆ្នាំ។ គាត់​នឹក​ឃើញ​កាលនោះជីដូន​របស់​គាត់បាន​ប្រាប់​គាត់​ឲ្យ​ឈប់កាច់វាព្រោះវាអាចធ្វើឲ្យម្រាមដៃ​គាត់​​កោង​ដូចគាត់។

Olle ប្រាប់ថា ការបំបែកសន្លាក់ពេលខ្លះធ្វើឲ្យ “មានការឈឺចាប់” នៅពេលវាប្រេះចេញដំបូង​តែយ៉ាងណាក៏ដោយក៏គាត់តែងតែ “មិនចាប់អារម្មណ៍” ចំពោះការឈឺចាប់ទាំងនោះទេ។

លោក​បាន​ប្រាប់ថា ​សន្លាក់​ដែល​ឈឺ​បំផុត​ជា​សន្លាក់​តូច​ជាងគេ​ដូចជា​សន្លាក់ដែលនៅ ‘កណ្តាល’ នៃ​ម្រាមដៃ និង​ម្រាមជើង​​។ Olle និយាយថាឥឡូវនេះសន្លាក់ដែលរឹងបំផុតក៏លែងមាន​អារម្មណ៍ថា​ឈឺទៀតហើយ។

Olle បានបំបែកសន្លាក់ចំនួន ៤៦ កន្លែងជាប់ៗគ្នា ដើម្បីបំបែកកំណត់ត្រាពិភពលោករួមទាំងសន្លាក់ខ្នង និងកជើងរបស់គាត់ផងដែរ ប៉ុន្តែគាត់គិតថាគាត់អាចធ្វើបានរហូតដល់ទៅ ៦០ សន្លាក់ ។ នៅលើរាងកាយរបស់មនុស្សមានសន្លាក់សរុបទាំងអស់ចំនួន ៣៦០ មានន័យថានៅមានសន្លាក់​ជាច្រើនដែល Olle មិនអាចបំបែកចេញបាន ទោះបីជាខិតខំយ៉ាងណាក៏ដោយ។ គាត់​បាន​និយាយ​ថា​ ​ខ្ញុំ​បាន​ព្យាយាម​កាច់​ថ្គាម ត្រចៀក និង​ច្រមុះ ទោះបី​ខ្ញុំ​មិន​ប្រាកដ​ថា​វា​អាច​ទៅ​រួច​ក៏ដោយ៕