សន្ដិសុខសង្គម

ចាប់ក្រុមទំនើង៦នាក់ប្រើហិង្សាពេលលេងបាញ់ទឹកនិងលាបម្សៅ

កណ្តាល៖កម្លាំងនគរបាលក្រុងតាខ្មៅ បានចាប់ក្រុមទំនើង៦នាក់ករណីប្រើហិង្សាពេលលេងបាញ់ទឹក​និងលាបម្សៅបង្កភាពអសន្តិសុខសង្គម យកចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់​ជនសង្ស័យដែលវាយតប់គ្នាបានចំនួន៦នាក់។ក្រុមនេះបានបង្កភាពអសន្តិសុខនៅក្បែរហាងកាហ្វេ អ៊ីហ្សូទិច ឋិតក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី១០ខែមេសា។

ក្រុមទំនើងទាំង៦នាក់ផ្នែកជំនាញបានឃាត់ខ្លួន និងកំពុងតាមរកអ្នកពាក់ព័ន្ធក្នុងអំពើហិង្សានេះ​មួយចំនួនទៀត។ លោកអធិការបានបន្តថា ការវាយតប់គ្នានេះបានកើតក្នុងពេលក្រុមទំនើង​ទាំងនោះ​ប្រមូលផ្តុំលេងបាញ់ទឹក-គប់ថង់ទឹកនិងលាបម្សៅតាមផ្លូវ។

ក្រោយកើតហេតុ កម្លាំងក៏បានបំបែកឈប់ឱ្យលេង។ជាមួយនោះមន្ត្រីសមត្ថកិច្ច​ក៏បានស្នើសុំ​ទៅអាជ្ញាធរក្រុងតាខ្មៅ និងស្នងការនគរបាលខេត្តកណ្តាលដើម្បីបញ្ឈប់មិនឱ្យមានការលក់កាំភ្លើង​បាញ់ទឹកទៀតនិងសម្ភារពាក់ព័ន្ធ ប្រសិនមានដាក់តាំងលក់ត្រូវដកហូតតែម្តង៕ដោយ៖វិចិត្រ