អន្តរជាតិ

អ៊ុយក្រែនថ្កោលទោស ក្រោយរុស្ស៊ីវាយប្រហារលើព្រះវិហារសាសនាអូតូដុក

លោកហ្សេឡិនស្គី ប្រកាសថ្កោលទោស ក្រោយរុស្ស៊ីបើកការវាយប្រហារមកលើព្រះវិហារសាសនា​គ្រីស្ទៀនអូតូដុកកាលពីថ្ងៃអាទិត្យ រួមទាំងបានបណ្ដាលឲ្យជនស៊ីវិលច្រើននាក់ស្លាប់ និងរងរបួសនៅក្រុងភាគអាគ្នេយ៍។

ប្រធានាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយនៅក្នុងវីដេអូពេលយប់របស់គាត់នៅថ្ងៃអាទិត្យទី ៩ ខែមេសា ឆ្នាំ២០២៣ថា “នេះជារបៀបដែលរដ្ឋភេរវករបានធ្វើមកលើពិធីសាសនា Palm ថ្ងៃអាទិត្យ”។ នេះ​ជា​របៀប​ដែល​រុស្ស៊ី​ដាក់​ខ្លួន​ឯង​ក្នុង​ភាព​ឯកោ​កាន់​តែ​ខ្លាំង​ក្នុងពិភពលោកហើយ។ បើតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បុរសនិងកូនស្រីតូចរបស់គាត់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយប្រហារអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៅថ្ងៃជាមួយគ្នា ក្នុងការវាយប្រហារនេះ។

ស្ត្រី​ម្នាក់​ដែល​គេ​ជឿថា​ជា​ប្រពន្ធ និង​ជា​ម្តាយ​របស់​ជនរងគ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​រស់​ក្រោម​គំនរ​បាក់បែក​នៅ​កន្លែង​វាយ​ប្រហារ។ យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីបែរជាបាននិយាយថា ខ្លួនបានបំផ្លាញប្រេងឥន្ធនៈ ៧០០០០ តោននៅជិតទីក្រុង Zaporizhzhia អ៊ុយក្រែន ក៏ដូចជាឃ្លាំងផ្ទុកកាំជ្រួច គ្រាប់រំសេវ និងកាំភ្លើងធំនៅក្នុងតំបន់ Zaporizhia និង Donetsk ទៅវិញ។

ការកត់សម្គាល់របស់ Zelenskyy បានកើតឡើងនៅពេលដែលយោធាអ៊ុយក្រែនរាយការណ៍​ពីការវាយប្រហាររបស់រុស្ស៊ីនៅខាងមុខ ជាមួយនឹងការប្រយុទ្ធគ្នាភាគច្រើនផ្តោត​លើទីក្រុង Bakhmut និង Avdiivka ភាគខាងកើត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា